Microsoft លក់ Xbox 360 បានច្រើនជាង ៦៧លានគ្រឿង និង Kinect លក់អស់ ១៩លានគ្រឿង
លោក usuf Mehdi ដែលជា ប្រធានប្រតិបត្តិការទីផ្សារ ក្រុមហ៊ុន Microsoft ផ្នែកចែកចាយ កម្មវិធីកម្សាន្តនានា បានប្រកាសកាលពីថ្ងៃអង្គារ៍ ទី ២៩ ខែឧសភា កន្លងទៅនេះ ថា Xbox 360របស់ខ្លួនបានលក់អស់ ជាង ៦៧លានគ្រឿង ចាប់តាំងពីឆ្នាំ ២០០៥ មក ដែលស្មើរនឹងទឹក ប្រាក់ ៥៦ពាន់លានដុល្លារអាមេរិក។
ចំណែកឧបករណ៍បន្ទាប់បន្សុំ ដែលលក់ជាមួយ Xbox 360ខាងលើ Kinect ត្រូវបានលក់អស់ ច្រើនជាង ១៩ លានគ្រឿង។ ជាមួយសេវាកម្មកម្សាន្តនេះ ក្រុមហ៊ុនមានអតិថិជនប្រើប្រាស់ Xbox រហូតដល់ ៤០លាននាក់គិតមកដល់ពេលនេះ។ អតិថិជនប្រើប្រាស់ Xbox ជាច្រើន បានចំណាយពេលជាច្រើន ទៅលើប្រព័ន្ធ មួយនេះ ហើយបើគិតជាមធ្យមភាគគឺ ៨៤ម៉ោងក្នុងមួយខែៗ សម្រាប់អតិថិជននីមួយៗ។

យន្តហោះអវកាស សិក្សានៃឋានព្រះច័ន្ទ បានបញ្ចប់ ដោយជោគជ័យ
យោងទៅតាមគេហទំព័រ Science Daily បានឲ្យដឹងថា បេសកម្មមួយរបស់ អង្គការណាសា ដើម្បីសិក្សាអំពីឋានព្រះច័ន្ទ ចាប់ពីផ្នែកសំបក ទៅតំបន់ស្នូល ត្រូវបានបញ្ចប់ លឿនជាងការរំពឹង ទុករបស់អ្នកយាន្តអវកាស។ ក្រុមបេសកម្មនៃដំណើរ ឧបករណ៏ស្ទង់វាស់ ដែលមានឈ្មោះថា Ebb នឹង Flow សម្រាប់ការស្រាវជ្រាវ ហើយនឹងតែ ត្រៀមខ្លួនសំរាប់ ការស្រាវជ្រាវ តទៅមុខទៀត ដែលនឹងត្រូវ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា រហូតដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២។
ចាប់តាំងពីថ្ងៃទី ៨ ខែមិនាឆ្នាំ២០១២ យន្តហោះអវកាស បានចេញប្រតិបត្តិការ សំរាប់រយៈពេល៨៩ថ្ងៃ ។ ពួកគេបានប្រមូលទិន្នន័យ ជុំវិញផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ៣ដង។ ឧបករណ៏ដែល មានឈ្មោះថា ប្រព័ន្ធលំដាប់ទំនាញ ផែនដីនៃព្រះច័ន្ទ ដែលត្រូវបានគេបំពាក់ នៅក្នុងយន្តហោះអវកាស បានធ្វើការបញ្ជួនសញ្ញា ដែលធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ហើយយកទិន្នន័យមក ផែនទី នៃវាលទំនាញ របស់ព្រះច័ន្ទ។
យន្តហោះអវកាស បានត្រឡប់មកវិញ ដោយបានទិន្នន័យ ចុងក្រោយ ពីបញ្ចប់បេសកម្ម របស់ពួកគេនៅថ្ងៃអង្គារទី២៩ ខែឧសភាឆ្នាំ២០១២ កន្លងទៅនេះ។ ឧបករណ៏ដែលពួកគេបាន ប្រើប្រាស់នៅក្នុងបេសកម្ម របស់ពួកគេត្រូវ បានបញ្ឈប់ដំណើរការ នៅម៉ោង១រសៀល នៅពេលដែលយន្តហោះ អវកាសស្ថិតនៅក្នុងរយៈចំងាយ ៦០គីឡូម៉ែត ពីលើផ្នែកងងឹតនៃឋានព្រះច័ន្ទ៕