Pages

Website

World Wide Web (www) គឺជា​ប្រព័ន្ធ Network ជា​សាកល​មួយ​ដែល​អាច​ឲ្យ​មនុស្ស​គ្រប់គ្នា មិន​ថា​នៅទីណា​ទេ​ឲ្យតែ​មាន​សេវា Internet គឺ​អាច​ទាក់ទង​គ្នា និង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​បាន​ដោយ​សេរី ។
​មាន​អ្នកប្រើប្រាស់​សេវា Internet ចូល​ទៅ​កាន់ Internet ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​ដែល​ខ្លួន​ត្រូវការ ហើយក៏​មាន​អ្នកប្រើប្រាស់ Internet ជាច្រើន​ទៀត​បាន​ចំណាយ​ប្រាក់​កាស និង ពេលវេលា​ដើម្បី​បង្កើត Website បន្ទាប់មក​គាត់​បាន​ដាក់បញ្ចូល​នូវ​អ្វី​ដែល​ជា​ចំណេះ​, ជា​ការពិសោធន៍​, ជា​ដំណឹង និង ព័ត៌មាន​ជាច្រើន​រាប់មិនអស់​ចូលទៅក្នុង​ប្រព័ន្ធ Network របស់ Internet ដើម្បី​ជា​ការរួមចំណែក​ចែករំលែក​នូវ​ចំណេះដឹង និង​អ្វីៗ​គ្រប់យ៉ាង​ទៀត ។​
​ក្រៅ​ពី​ជា​ទីកន្លែង​សម្រាប់​ផ្តល់​ព័ត៌មាន​មួយ​ជា​សាកល​, Internet គឺជា​ទីផ្សារ​មួយ​ដ៏​ធំ​បំផុត​ដែល​មាន​ទំនិញ​សម្រាប់​លក់​គ្រប់យ៉ាង​ទាំងអស់ ហើយ​ទំនិញ​ទាំងនោះ​ទៀត​សោធន៍​គឺ​មកពី​គ្រប់ទិសទី​ទូទាំង​ពិភពលោក ។ ចំនួន​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវបាន​ចំណាយ​តាមរយៈ​ការទិញ​ដូរ​នៅ​លើ​ប្រព័ន្ធ Internet នេះ ។​
​យើង​ដឹង​ហើយ​ថា Website ភាគច្រើន​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស​ជា​គោល ហេតុនេះ​ការប្រើប្រាស់​ភាសា​ណាមួយ​ក្រៅពី​អង់គ្លេស គឺ​តម្រូវ​ឲ្យ​យើង​យល់ដឹង​ឲ្យបាន​ច្រើន​ពី​ភាសា​ដែល​យើង​ចង់​ប្រើ និង​វិធីសាស្ត្រ​ដែល​យើង​អាច​ធ្វើឲ្យ​អ្នកអាន (Viewer) អាច​មើលឃើញ​ភាសា​ដែល​យើង​ប្រើ​នោះ​បាន​ត្រឹមត្រូវ ។​
ទោះជា​ក្នុង​គោលបំណង​ណាក៏ដោយ មុន​អាច​បង្កើត​ជា Website មួយ​បាន​យើង​ចាំបាច់​ត្រូវមាន​ចំណេះដឹង​ខាង​ផ្នែក​នេះ​ឲ្យបាន​ច្បាស់លាស់​សិន និយាយ​ជា​រួម​គឺ​ត្រូវ​ចេះ HTML ឬ​ក៏​តាមរយៈ​វិធី​ណា​មួយ​ផ្សេងទៀត ប៉ុន្តែ HTML គឺ​នៅតែ​ជា​ស្នូល​នៃ​ការបង្កើត Website ពុំ​អាច​ជៀស​រួចឡើយ ។
​មាន​វិធី​ច្រើនយ៉ាង​ណាស់​ដែល​យើង​អាច​យកមកប្រើ​ដើម្បី​បង្កើត​ចេញ​ជា Webpage របស់ Website ។​​ ​គោលបំណង​របស់​មេរៀន​នេះ​គឺ​បង្ហាញ​ពី​របៀប​បង្កើត Website មួយ និង​មេរៀន​ជាច្រើន​ទៀត​ស្តីពី HTML ។

1- គោលបំណង​

យើង​ត្រូវមាន​គោលបំណង​មួយ​ច្បាស់លាស់​ថា​តើ Website ដែល​យើង​នឹង​បង្កើត​ចេញ​នោះ​សម្រាប់​អ្វី សម្រាប់​រក​ប្រាក់ ឬ​មិន​សម្រាប់​រក​ប្រាក់ ។
បើសិន​ជា​រឿង​ទាក់ទង​ដល់​ការរក​ប្រាក់​តើ​អ្វី​ទៅ​ដែល​ជា​គោលដៅ​របស់​យើង ? លក់ទំនិញ ផ្តល់​សេវាកម្ម ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ... តែបើ Website នេះ​គ្រាន់តែ​ជា Website មិន​រក​ប្រាក់​ទេ​នោះ តើ​យើង​បង្កើត​វា​ឡើង​ដើម្បី​បំណង​អ្វី យើង​នឹង​ធ្វើ​វា​ដោយ​ខ្លួនឯង​ទាំងស្រុង ឬ​ជួល​ឲ្យគេ​ធ្វើ តើ​យើង​នឹង Update អ្វីៗ​នៅក្នុង Website នោះ​ដោយ​ខ្លួនឯង ឬ​ឲ្យគេ​ធ្វើឲ្យ​ទាំងអស់នេះ​គឺជា​រឿង​ដែល​យើង​ត្រូវ​គិត​ជាមុន ។​

2- ឈ្មោះ Website

បន្ទាប់ពី​យើង​បាន​ដាក់ចេញ​នូវ​គោលបំណង​ហើយ យើង​ត្រូវ​ជ្រើសរើស​យក​ឈ្មោះ​សម្រាប់ Website នោះ​, វា​គឺជា​រឿង​មួយ​ពិបាក​បន្តិច​ដោយហេតុថា Website ចាំបាច់​ត្រូវ Register domain របស់​យើង​ឲ្យស្រប​តាម​ច្បាប់ ។ ក្រៅពី​នេះ​យើង​ត្រូវ​បង់ប្រាក់​សំ​រាប់ការ Register ផងដែរ នៅ​ប្រទេស​កម្ពុជា​យើង​គឺ​ប្រហែលជា 50 ដុល្លារ តែ​នៅ​បរទេស​វិញ (​អាមេរិក​) ប្រហែលជា 25-30 ដុល្លារ ក្នុង​រយៈពេល​មួយ​ឆ្នាំ ។​
​យើង​ត្រូវ​នឹក​រក​ឈ្មោះ​ឲ្យបាន​ច្រើន​តាម​ដែល​យើង​យល់​ថា​យើង​អាច​យកបាន​ហើយក​ត់វា​ទុក​មួយ​អន្លើ ។ ប្រការ​មួយ​ទៀត​ដែល​យើង​ត្រូវ​គិតដល់​ផង​ដែរ​នោះ​គឺ តើ​យើង​ត្រូវ Host ទៅណា​! ក្នុងប្រទេស ឬ ក្រៅប្រទេស ?


ដើម្បី​បង្កើត HTML Document គឺ​គ្មាន​អ្វី​ពិបាក​ឡើយ យើង​ត្រូវការ​តែប្រូ​ក្រាម​ចំនួន 2 ប៉ុណ្ណោះ​ដើម្បី​រៀន HTML នេះ​គឺ :
1- Notepad (​មាន​នៅក្នុង windows រួចជាស្រេច​)
2- Web browser ដូចជា Internet Explorer ជាដើម​
មេរៀន​នេះ​គឺ​តម្រង់​ចំពោះ​អ្នក​ដែល​មិន​ចេះ HTML សោះ ប៉ុន្តែ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ល្មម​យកជាការបាន ។​​ ​ប្រការ​ដែល​យើង​ចេះ​ប្រើ HTML ច្បាស់លាស់​វា​ជួយ​ឲ្យ​យើង​យល់ដឹង​កាន់តេ​ច្រើន​ថែម​ទៀត ស្តីពី​ការបង្កើត Webpage បន្ទាប់មក​យើង​អាចឈាន​ទៅ​បង្កើត Website និង​គ្រប់គ្រង Website នោះ​ដោយ​ខ្លួនឯងបាន ។
ទោះបីជា​មានប្រូ​ក្រាម​ជាច្រើន​អាច​ឲ្យ​យើង​បង្កើត Web page បាន​ដោយ​ពុំ​ចាំបាច់​ចេះ HTML ក៏ដោយ​, ក៏​មិន​ស្មើ​និង​ការ​ដែល​យើង​ចេះ HTML បានឡើយ ពីព្រោះ​ប្រូ​ក្រាម​ទាំងនោះ នៅតែ​តម្រូវ​ឲ្យ​យើង​ត្រូវ​យល់​ដឹង​ពី HTML ខ្លះៗ​ដែរ ប្រសិនបើ​យើង​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ស៊ីជម្រៅ ។ ទោះបីជា​ដូច្នោះ​ក៏ដោយ​ក៏​ប្រូ​ក្រាម​សម្រាប់​ឲ្យ​យើង​បង្កើត web page ទាំងអស់​នោះ​អាច​ជួយ​ឲ្យ​យើង​រៀន​មើល code ដែល​វា Generate ឲ្យ​ពេល​យើង​ប្រើ​វា ហេតុនេះ​វា​ក៏​មាន​ប្រយោជន៍​ខ្លះៗ​ដែរ​សម្រាប់​អ្នករៀន​បង្កើត website គ្រា​ដំបូង ។
ប្រូ​ក្រាម​ទាំងនោះ​មាន :
ក្រៅ​ពីប្រូ​ក្រា​មទាំង​ប៉ុន្មាន​ខាងលើ​នេះ​នៅ​មានប្រូ​ក្រាម​ផ្សេងៗ​ទៀត​ជាច្រើន អាច​ឲ្យ​យើង​ប្រើ​ធ្វើ​ជា​គោល​សម្រាប់​រៀន code របស់ HTML ក៏ដូចជា​សម្រាប់​បង្កើត web page ដែរ ។​​ ​ក្រៅពី Notepad យើង​អាច​ប្រើ Program មួយ​ឈ្មោះ Crimson ជា​ជំនួយ​ក៏បាន (​យើង​អាច download យក​តាមរយៈ www.ce.com) ។ សំរាប់​ការចាប់ផ្តើម​រៀន​ពេល​ដំបូង​នេះ​យើង​គួរប្រើ​ប្រូ​ក្រាម Text Editor សាមញ្ញៗ​សិន​រហូត​យើង​យល់​បាន​ច្រើន​ហើយ ពេលនោះ​យើង​អាច​ជ្រើសរើស​យក​វិធី​ណា​មួយ (​ប្រូ​ក្រាម​) មក​ប្រើ​ក៏បាន ។​
ក្នុង​មេរៀន​នេះ​យើង​និង​សាកល្បង​អនុវត្តន៍​ដោយផ្ទាល់​ទៅលើ​អ្វី​ដែល​បាន​ពន្យល់ ដើម្បី​ឲ្យ​យើង​អាច​ឆាប់​យល់​និង​អាច​ធ្វើ​តាម​បាន ។​ ​សូម Copy HTML Code ខាងក្រោម​នេះ រួច Paste វា​ទៅ​ក្នុង Notepad :
<html>
​ ​ ​<head>
​ ​ ​</head>
​ ​ ​
​ ​ ​<body>
​ ​ ​ ​<h2> My first webpage ! </h2>
​ ​ ​</body>
​ ​</html>
Code ខាងលើ​នេះ​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា Webpage មួយ​ហើយ ។ Save វា​នៅ​ក្នុង Notepad, ដោយ Select File រួច Select Save as ដាក់​ឈ្មោះ​ឲ្យ file នេះ​ថា : index.html យើង​អាច save file នេះ​ទុក​នៅ​ក្នុង folder ណាមួយ​ដែល​មាន​ស្រាប់​រួចហើយ ឬ​បង្កើត folder ថ្មី​ដោយ​ខ្លួនឯង​មួយ​ដោយ​ឲ្យឈ្មោះ folder នោះ​ថា "HTML_Tutorial" ឬ​ក៏​ចង់​ដាក់​ឈ្មោះ​អ្វីដែល​យើង​ពេញចិត្ត​ក៏​បាន​ដែរ​។ ត្រូវ​ចាំ​ទីតាំង​ដែល​យើង​បាន save file នេះ​ទុក ក៏​ដូច​ជា​ទីតាំង​របស់ folder ដែល​ទើបបាន​បង្កើត​នេះដែរ ។​
​ដើម្បី​បើក​មើល Webpage ដែល​យើង​ទើប​បាន​បង្កើតឡើង​នេះ​សូម​ចូល​ទៅ​កាន់ folder ជាទី​តាំង (directory) ដែល​យើង​បាន save index.html ទុក​នោះ​, ចុច double click (​ចុច​ពីរដង​) ដើម្បី​បើក Webpage ដែល​យើង​ទើប​បង្កើត​ថ្មី​មុននេះ ។
យើង​សង្កេតឃើញថា Webpage file ដែល​យើង​ទើបបាន​បង្កើត​នោះ Icon របស់​វា​គឺ​មាន​រូប​អក្សរ e (Logo របស់ IE(Internet Explorer)) ភ្លាមៗ​នោះ​យើង​និង​ឃើញ​ឃ្លា "My first webpage !" លេច​ចេញ​មក​បង្ហាញ​នៅ​លើ Web Browser របស់​យើង​ជាពុំខាន​, ឃ្លា​ពាក្យ​នេះ​យើង​អាច​ប្តូរ​ទៅ​ជា​ពាក្យ​អ្វី​ក៏​បាន​, សូម​សាកល្បង​ប្តូរ​ឃ្លា​នេះ​ដោយ​ខ្លួនឯង​តាម​ការចង់បាន ។ តែ​ត្រូវ​ចាំ​ថា​ប្តូរ​តែ​ពាក្យ​ដែល​នៅ​ចន្លោះ <h2> (​ប្តូរ​បាន​) </h2> ប៉ុណ្ណោះ ។​
​ក្នុង​ករណី​ខ្លះ​ដែល​យើង​ចង់ឲ្យ Webpage របស់​យើង​អាច​មើលឃើញ​បាន​ត្រឹមត្រូវ​នៅលើ Browser ផ្សេងទៀត​ដូចជា :
  • Firefox
  • Opera
  • Ask
​យើង​គួរ​មាន Browser ទាំងនេះ Installed នៅក្នុង​ម៉ាស៊ីន​របស់​យើង រួច​ហើយ​បើក Webpage របស់​យើង (index.html) នៅក្នុង Web Browser ទាំងនេះ ។ យើង​ធ្វើ​បែប​នេះ ក៏​ព្រោះតែ​ចង់​ធានាថា Webpage ដែល​យើង​បាន​បង្កើតឡើង​មក​នេះ​អាច​បើក​មើល​បាន​ត្រឹមត្រូវ​ជា​មួយ Web Browser ទាំងនោះ​ដែរ ឬ​អត់ ។​
​សំរាប់​ពេលនេះ​, គឺ Web browser ទាំង​៤​ពិតជា​អាច​បង្ហាញ​ឲ្យ​យើង​អាច​មើល​វា​ឃើញ​បាន​ត្រឹមត្រូវ​ជា​ប្រាកដ ប៉ុន្តែ​នៅពេលដែល​យើង​បាន​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដើម្បី​តុបតែង Webpage របស់​យើង​ឲ្យមើល​ឃើញ​ស្អាត​នោះ វា​អាច​នឹង​មិន​ឃើញ​ដូចគ្នា​បាន​ឡើយ ជាពិសេស​គឺ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ឈុត​អក្សរ​ខ្មែរ​ជា​គោល​ក្រៅពី​ឈុត​អក្សរ​ឡាតាំង ។
​ពេលនេះ​, យើង​បាន​សម្រេច​មួយ​ជំហាន​តូច​មួយ​ដោយ​យើង​អាចបង្កើត Webpage មួយ​ជាមួយ​ពាក្យ​មួយ​ឃ្លា​នោះ ។ បើសិនជា​យើង​មិន​អាច​មើលឃើញ​ឃ្លា​នៃ​ពាក្យ "My first webpage !" នេះ​ទេ​នោះ សូម​ផ្ទៀង​មើល HTML code សារ​ជា​ថ្មី​ទៀត​ឲ្យបាន​ត្រឹមត្រូវ ។​
សូម​ចំណាំ និង​ចងចាំ​ពីអ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ ដើម្បី​បន្ត​ចូល​ទៅ​មេរៀន​បន្ទាប់​ទៀត ។ យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​បន្ទាត់​នៃ HTML code នី​មួយៗ​នៅក្នុង file "index.html" របស់​យើង​ជាពិសេស​គឺ​អ្វីៗ​ដែល​ស្ថិត​នៅក្នុង < > សញ្ញា​ទាំងពីរ​នេះ ។

1- Basic HTML Tag

​សូម​ចំណាំ​ថា​អ្វី​ក៏ដោយ ជា​ពាក្យ ជា​តួអក្សរ ឬ​សញ្ញា​អ្វីមួយ​លាយ​ជាមួយ​គ្នា​ក្តី គឺ​គេ​កំណត់​វា​ថា​ជា HTML Tag ។​​ ​តួ​យ៉ាង​ដូច HTML Tag នេះ <body>, តួអង្គ (body) នេះ​គឺជា​អ្នក​ប្រាប់​ទៅ Web browser ថា​ទីណា​ទៅ​ដែល​មាតិកា (​សេចក្តី​រៀបរាប់​) ឬ (​ការរៀបរាប់​សេចក្តី​) ត្រូវ​ចាប់ផ្តើម ។ បើ​គ្មាន <body> tag នេះ​ទេ​នោះ Web Browser ពុំ​ដឹង​ជា​ទៅ​រក​តួអង្គ​សេចក្តី​ដែល​យើង​បាន​រៀបរាប់​នោះ​ពី​កន្លែង​ណា​មក​ បង្ហាញ​នៅក្នុង Web browser បានឡើយ ដូចនេះ <body> tag មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​ក្នុង​ពេល​បង្កើត webpage នី​មួយៗ ។ បើ​យើង​បង្កើត webpage ដោយ​គ្មាន <body> តួអង្គ​សេចក្តី និង tag បញ្ចប់​តួអង្គ​សេចក្តី </body> នេះ​ទេ គឺ webpage របស់​យើង​ប្រាកដជា​មាន​បញ្ហា​ជា​ពុំខាន​ឡើយ ។​
សូម​ពិនិត្យ​មើល code ខាងក្រោម​នេះ​ជាថ្មី​
<html>
​ ​ ​<body>
​ ​ ​ ​យើង​សរសេរ​អ្វីៗ​នៅក្នុង​ចន្លោះ​នេះ (​យើង​ដាក់​ត្រង់នេះ​ទៅជា​ភាសា​ខ្មែរ​ក៏បាន​)
​ ​ ​</body>
​ ​</html>
​ជា​មូលដ្ឋាន webpage មួយ​ត្រូវ​មាន Tag សំខាន់​ចំនួន ២​គឺ <html> និង <body> ដោយ​ខាន​ពុំ​បាន​ឡើយ ។
Tag <html> ដែល​យើង​មើលឃើញ​ដាក់​នៅ​ខាងដើម​គេ​នេះ​គឺ​វា​បញ្ជាក់​ប្រាប់​ទៅ Browser ថា​នេះ​គឺជា​ការចាប់ផ្តើម​របស់ HTML code, ចំណែក Tag <body> នេះ​វិញ​វា​បញ្ជាក់​ប្រាប់​ទៅ web browser ថា​អ្វីៗ​ដែល​នៅក្នុង​ចន្លោះ​នេះ ឬ​បន្ទាប់​ពី <body> tag នេះ អាចឲ្យ​គេ​ឃើញ​បានឬ​អាចនិយាយបាន​ថា​តួអង្គ​មាតិកា​នៃ​សេចក្តី​រៀបរាប់​របស់ webpage យើង​ចាប់ផ្តើម​ពី​ត្រឹម​នេះ​ទៅហើយ ។
​យើង​បានឃើញ​ពី Tag សំរាប់​ចាប់ផ្តើម​នៃ webpage របស់​យើង​រួច​ហើយ​គឺ <html> និង <body> ឥឡូវនេះ​យើង​និង​ពិនិត្យ​មើល​មក Tag ចំនួន ២​ទៀត​ដែល​នៅ​ខាងចុង​នោះ​គឺ </body> និង </html> យើង​សង្កេតឃើញថា <html> នៅ​ខាងដើម​ពុំ​មាន​សញ្ញា "/" នៅក្នុង​នោះ​ជាមួយ​ឡើយ តែ <html> ដែល​នៅ​ខាងចុង​វិញ​នោះ​មាន​សញ្ញា "/" នៅ​ជាមួយ </html> ក៏​ដូចគ្នា​និង tag <body> ដែរ គឺ​មាន​បន្ថែម​សញ្ញា "/" នេះ​នៅ​ខាងក្នុង​នោះ​ដូច​គ្នា ។​
សូមបញ្ជាក់​ថា Tag ដែល​មាន​សញ្ញា "/" នេះ​នៅ​ក្នុង​នោះ​ជា​មួយ​គឺ​បញ្ជាក់ថា​វា​ជា​កន្លែង​ដែល​ត្រូវ​បញ្ចប់ tag នោះ​ត្រឹមនេះ​គឺ​ត្រង់​កន្លែង​ដាក់​សញ្ញា​នោះ​តែម្តង ។
​សូម​ពិនិត្យ​មើល code ខាង​ដើម​ជា​ថ្មី​ម្តងទៀត​
<html> : សម្រាប់​ផ្តើម​តួអង្គ Webpage ទាំងមូល​
​ ​<body> : សម្រាប់​ផ្តើម​តួអង្គ​សេចក្តី (contents) ឲ្យគេ​ឃើញ​
​ ​យើង​សរសេរ​តួអង្គ​សេចក្តី​នៅទីនេះ : សេចក្តី​ទាំងឡាយ​ដាក់​ទីនេះ​
​ ​</body> : បញ្ចប់​តួអង្គ​សេចក្តី​ខាងលើនេះ​
​ ​</html> : បញ្ចប់​តួអង្គ webpage នេះ​
​សញ្ញា "/" នេះ​ត្រូវបាន​គេ​ប្រើ​វា​សំរាប់​ដាក់​នៅ​ពីមុខ​ពាក្យ​របស់ tag ដើម្បី​ប្រាប់​ទៅ Browser ថា tag ណា​មួយ​នៅ​ខាងដើម​នេះ​ត្រូវ​បញ្ចប់​វា​ត្រឹមនេះ ។
​ខាងក្រោម​នេះ​យើង​និង​បន្ត​ចូល​ទៅ​មេរៀន​ថ្មី​មួយទៀត ។ ពេលនេះ​យើង​នឹង​បង្កើត webpage ថ្មី​ទៀត​ដោយ​មាន​បន្ថែម tag ថ្មី​ចំនួន ៤​បញ្ចូល​បន្ថែម ។
​<html>
​ ​ ​<head>
​ ​ ​ ​<title> My own webpage ! </title>
​ ​ ​</head>
​ ​ ​<body>
​ ​ ​ ​<h2> Welcome to my webpage </h2>
​ ​ ​ ​<p> Comming soon will be my completed webpage that will impress you </p>
​ ​ ​</body>
​ ​ ​</html>
​ដើម្បី​ចៀសវាង​ការសរសេរ​ខុស​សូម copy code នេះ​ចូល​នៅក្នុង notepad រួច save as file នេះ​ទៅក្នុង folder មួយ​ថ្មី​ផ្សេង​ទៀត​ដែល​មានឈ្មោះ​ថា "LearnHTML" ឯ​ឈ្មោះ file នេះ​វិញ​គឺ​ដាក់​ដូចគ្នា "index.html" ប៉ុន្តែ save ទុក​ក្នុង folder ថ្មី​ដែល​ទើបតែ​បង្កើតឡើង​នោះ (​សំរាប់​ឈ្មោះ folder និង file យើង​ចង់​ដាក់​ឈ្មោះ​អ្វី​ក៏​បាន​តាមតែ​ការចង់​របស់​យើង​)​។
​ដើម្បី test មើល webpage ថ្មី​របស់​យើង​សូម​ចូល​ទៅ​កាន់ folder ដែល​យើង​បាន save វា​ទុក​នោះ​រួច double click (open) លើ​វា​ដើម្បី​បើក​មើល ។​​ ​អ្វី​ដែល​យើង​នឹង​បាន​ឃើញ​នោះ​គឺ webpage ថ្មី​មួយ តែ​មាន​ភាព​ប្រសើរ​ជាង webpage មុននេះ ។​ ​ ​ជាមួយគ្នា​នេះ​បើ​យើង​ក្រឡេក​មើល​ទៅ code ដែល​យើង​បាន​បង្កើត​មុននេះ យើង​សង្កេតឃើញថា tag ថ្មី​ចំនួន ៤ ត្រូវបាន​ដាក់​បញ្ចូល​ជា​បន្ថែម​គឺ​
​- <html>
​ ​- <title>
​ ​- <h2>
​ ​- <p>
* <head> tag នេះ​ត្រូវបាន​ដាក់​នៅ​បន្ទាប់ <html> នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​បញ្ជាក់​ប្រាប់​ទៅ Browser ពី​សេចក្តី​មួយចំនួន​ដូចជា​ចំណងជើង​របស់​ឈ្មោះ page របស់​យើង ឬក៏​ជា​ឈ្មោះ​មាតិការ​របស់ webpage ។​
* <title> tag នេះ​ត្រូវ​ដាក់​នៅ​ចន្លោះ​របស់ <head>​ ​</head> ។ <title> ត្រូវបាន​ប្រើ​សំរាប់​ដាក់​ឈ្មោះ​ឲ្យ webpage ។ នៅ​ក្នុង​មេរៀន​មុន​នេះ​យើង​បាន​ដាក់ឈ្មោះ website យើង​ថា "My own webpage" នឹង​ត្រូវ​លេចចេញ​បង្ហាញឲ្យឃើញនៅ​ក្នុង webpage title bar
* <h2> tag នេះ​គឺជា Header tag ពីព្រោះ​វា​នឹង​បង្កើត Header ដែល​មាន​ទំហំ​ធំ​ជាង <h3> តែ​តូច​ជាង <h1> ក្នុង​នេះ​គឺ <h1> គឺជា Header ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត ឯ Header <h6> គឺជា header ដែលា​មាន​ទំហំ​តូច​ជាងគេ ។​​ ​Header ត្រូវបាន​ប្រើ​សម្រាប់​ដាក់​ចំណងជើង​ឲ្យ​អត្ថប​ទត្រង់​ណា​មួយ​ឲ្យមាន​ទំហំ​ធំ​តូច​ទៅ​តាម​សេចក្តីត្រូវការ ដោយ​យក​តាម​លេខ​កំណត់​ពី <h1> ដល់ <h6> ជា​ចំណងជើង​នៃ​ផ្នែក​ណាមួយ​នៃ​អត្ថបទ ។​
* <p> វា​គឺជា Paragraph tag, ហេតុនេះ​នៅពេល​យើង​សរសេរ Paragraph សូម​ដាក់ tag <p> នេះ​ទាំង​ការផ្តើម​និង​បញ្ចប់ (​សូម​ត្រឡប់​មើលទៅ code ជាថ្មី​) ។
នៅ​មេរៀន​ខាងដើម​យើង​បាន​សាកល្បង​បង្កើត file ចំនួន​ពីរ​ដែល​បង្ហាញ​ពី tag ខាងក្រោម
<html>​ ​បើក​
​ ​</html> ​បិទ​
​ ​<head>​ ​បើក​
​ ​</head>​ ​បិទ​
​ ​<body>​ ​បើក​
​ ​</body>​ ​បិទ​
​ ​<title>​ ​បើក​
​ ​</title>​ ​បិទ​
​ ​<h2>​ ​បើក​
​ ​</h2>​ ​បិទ​
​ ​<p>​ ​បើក​
​ ​</p>​ ​បិទ​
​ទំហំ​របស់ Header <h1> ដល់ <h6>
ជា​សរុប​មក​យើង​បាន​ស្គាល់ Tag ចំនួន 6 រួចមក​ហើយ​ព្រមទាំង​របៀប​សំរាប់​ប្រើ​វា​ក៏​ដូចជា​បាន​សាកល្បង​ហើយ​ដែរ ។ មេរៀន​បន្ទាប់​ទៀត​នេះ​យើង​និង​សាកល្បង​ពិនិត្យ​ទៅលើ <body> tag ម្តង​, ពេលនេះ <body> tag នេះ​ត្រូវបាន​យកមក​ប្រើ​ធ្វើជា shell របស់ content ។ សូម​មើល code ខាងក្រោម​នេះ​រួច copy ហើយ Paste វា​ទៅ​ក្នុង Notepad ដាក់ឈ្មោះ file នេះ​ថា body_contentshell.html រួច save វា​នៅ​ក្នុង folder ដែល​យើង​បាន​បង្កើត​នៅក្នុង​មេរៀន​មុនៗ ។​
​<html>
​ ​<head>
​ ​ ​<title> My own webpage ! </title>
​ ​</head>
​ ​ ​<body> Body Tag (acts as a conten shell)
​ ​ ​ ​<p> Paragraph Tag </p>
​ ​ ​ ​<h2> Heading Tag </h2>
​ ​ ​ ​<b> Bold Tag </b>
​ ​ ​ ​<i> Italic Tag </i>
​ ​ ​</body>
​ ​</html>
​ ​នៅពេល​យើង​បើក file : body_contentshell.html នៅក្នុង browser (double click) ទៅលើ​ឈ្មោះ file នោះ​យើង​នឹង​ឃើញ​លទ្ធផល​ដូចខាងស្តាំ​នេះ​នៅក្នុង browser ។

​នៅពេល​យើង​បាន​បង្កើត Website រួចហើយ យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​ហើយ​ដេក​រង់ចាំ​អ្នក Log ចូលមក Website យើង​នោះ​ឡើយ ។ ទោះបី Website របស់​យើង​ត្រូវបាន​បង្កើត​ក្នុង​បំណង​អ្វី​ក៏ដោយ គឺ​តែង​ប្រាថ្នា​ចង់បាន​អ្នក Log ចូល​ឲ្យបាន​ច្រើន កាលណា​មាន​អ្នក Log ចូល Website របស់​យើង​ច្រើន​វា​គឺជា​មោទនភាព​មួយ​យ៉ាង​ធំ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ទីតាំង​មួយ​សម្រាប់​ឲ្យ​យើង​អាច​បន្ត​ធ្វើ​អ្វី​ទៅមុខ​ទៀត​បាន​តាម​សេចក្តីប្រាថ្នា ។
​មាន​វិធី​ច្រើនណាស់​ដែល​យើង​អាច​បង្កើន​ចំនួន​អ្នក​ចូល​មក​កាន់ Website របស់​យើង​ដោយ​រួមទាំង​ទិញ​ចំនួន​អ្នក​ចូល​តាមរយៈ​ក្រុមហ៊ុន​ណា​មួយ បង្កើន​កម្មវិធី​ឲ្យមាន​អ្នក​ចូល​មើល​ច្រើន​តាមរយៈ​ការផ្តល់​អ្វីមួយ​ឲ្យគេ និង​មាន​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​រាប់មិនអស់ ។​
នៅពេលនេះ​យើង​សូម​លើកយក​ពី​វិធី​មួយចំនួន​សម្រាប់​ជាការ​ពិចារណា​ដើម្បី​ជួយ​ធ្វើឲ្យ Website អាច​ទទួល​យក​អ្នក​ចូល​មើល​បាន​ច្រើន ដោយ​ប្រើ​វិធី​ងាយ​ដែល​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ឡើយ ។​
+ មធ្យោបាយ​ទី ១ :
វិធី​ទី ១: នេះ​បើ​មើល​បន្តិច​ហើយ​មិន​បាន​ជា​ពិចារណា​នោះ​អាច​គិតថា​វា​សាមញ្ញ​ពេក ប៉ុន្តែ​បើសិនជា​យើង​គិត​ឲ្យបាន​យូរ​បន្តិច​នោះ​ទើប​ដឹង​ថា​វា​ជា​រឿង​មួយ​សំខាន់​ណាស់ ។ បើសិនជា​យើង​គិត​ថា​វិធី​នេះ​វា​ងាយ​ពេក ឬ ពុំ​គួរ​គិត​ដល់​សោះ​នោះ​គួរ​រំលង​ចូល​ទៅ​មធ្យោបាយ​ផ្សេងៗ​ទៀត​តាម​ការ​គួរ ។
​អ្នកបង្កើត Website ខ្លះ​, ពុំ​បាន​គិត​ដល់​ការរៀបចំ​ឲ្យមាន tag ឲ្យបាន​ត្រឹមត្រូវ​ដូចខាងក្រោម​ឡើយ
​ ​1- Title tag
​ ​2- Meta description tag
​ ​3- Meta keywords tag
​ក្នុង attributes នី​មួយៗ​ខាងលើនេះ​, យើង​គួរតែ​រំឭក​ពី​ពាក្យ​សំខាន់​ដែល​ទាក់ទង​ដល់ Website របស់​យើង​ឲ្យបាន​ចំនួន​១​ដង តែ​មិន​ត្រូវឲ្យ​លើស​ពី​២​ដង​ដែរ ។ ប្រសិនបើ​យើង​ដាក់​វា​ច្រើនពេក (​លើស​ពី​ចំនួន​២) search engine អាច​រំលង website យើង​ចោល​ហើយ​ចាប់យក website ផ្សេង​ដែល​មាន​ន័យ​របស់​ឈ្មោះ​ប្រហែល​គ្នា​ជំនួស​វិញ ។​
​ឧទាហរណ៍​ថា យើង​នឹង​/​បាន​បង្កើត website មួយ​ឈ្មោះ "Skin care" ដូចនេះ opening HTML code របស់​យើង​នឹង​ត្រូវ​ដាក់​ដូច​របៀប​ខាងក្រោម​នេះ​
<html>
​ ​<head>
​ ​ ​<title> Skin Care Tips For People of All Ages </title>
​ ​ ​<meta name="description" content="How to develop a healthy skin care repigmen">
​ ​ ​<meta name="Keywords" content="skin care, healthy skin, looking young">
​ ​</head>
មាន search engine ជាច្រើន​បាន​ចាត់ទុក H1 H2 និង H3 ថា​ជា​ករណី​សំខាន់​ដែរ​, ដូចនេះ​យើង​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ មិន​ត្រឹមតែ​ចំពោះ meta tag ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ H1 H2 និង H3 ឲ្យ​ដូចជា Meta name ដែរ ។
ហេតុ​នេះ​បើសិនជា​យើង​ចង់ឲ្យ​គេ​យល់​បាន​ពី website របស់​យើង​គួរតែ​ប្រើពាក្យ "skin care" នេះ​នៅក្នុង​ឃ្លា​របស់ H1 H2 និង H3 ។
ឧទាហរណ៍ :
​ ​<h1> skin care tips for women </h1>
ឃ្លា​នៃ code នេះ គួរ​ត្រូវ​បាន​ដាក់​ឲ្យ​កៀក​ជិត​ជាមួយ​ប្លុក​របស់ <body> tag បំផុត ឯ​ចំណែក H2 និង H3 ក៏​គួរតែ​ធ្វើ​ដូចគ្នានេះដែរ ។​
សារសំខាន់រ​បស់ Meta tage :
ជាច្រើន​ឆ្នាំ​កន្លងមកហើយ Meta tag បាន​ក្លាយទៅជា tag ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ថ្នាក់ Website របស់​យើង​ជាមួយ search engine , សព្វថ្ងៃ​នេះ​ផ្ទុយ​ទៅវិញ "search engine" ស្វែងរក​មើល page នានា​នៅក្នុង Website របស់​យើង​ដើម្បី Link ក្រៅពីនេះ search engine នៅ​បាន​គិត​ផង​ដែរ​ដល់ Website ណាខ្លះ​ដែល​បាន Link មក website របស់​យើង បន្ទាប់មក​ទើប search engine ឲ្យចំ​ណាត់​ថ្នាក់យើង​ជា​ក្រោយ ។​
ទោះបីជា​យើង​បាន​ប្រើ Meta tag សំរាប់​បរិយាយ​ពី website របស់​យើង​ក៏ដោយចុះ (search engine ប្រើប្រាស់​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ទីនោះ​សម្រាប់​បង្ហាញ​ពេល​រក website យើង​ឃើញ​) ក៏​កុំ​សង្ឃឹមថា website យើង​នឹង​ទទួល​បាន​អ្នក​ចូល​មើល​ច្រើន​ភ្លាមៗ​ដែរ ពីព្រោះ website កើត​ឡើង​ថ្មី​រាល់ថ្ងៃ បើសិន​ជា​មួយ​ខែ​មុន search engine អាច​រក website យើង​ឃើញ​តែ​នៅ​ខែ​នេះ ឬ​ឆ្នាំក្រោយ​អាច​មិន​ប្រាកដ​ជា​រក​ឃើញ​ឡើយ លើកលែងតែ​អ្នក​ចូល​វាយ​ចំ​ឈ្មោះ website យើង​តែ​ម្តង ។
+ មធ្យោបាយ​ទី ២ :
Website ដូចជា Google, yahoo, Live, AOL, ជាដើម អាច​ចាប់​អ្នក​ចូល website យើង​រហូត​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ក៏​ថា​បាន ដូចនេះ​វា​ជា​ប្រការ​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី spider និង bots របស់​គេ​ឲ្យ​អាច​ស្គាល់​ពី​ន័យរ​បស់ website យើង ។​
Spider គឺជា script ដែល search engine បញ្ជូន​ចេញ​មក​កាន់ website របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​មួយចំនួន​របស់ website យើង ជាពិសេស code នៅក្នុង website របស់​យើង​, មាតិកា​, តើ​មាន​អ្នក​ចូល​ច្រើន​ឬ​តិច​, តើ​មាន website ណាខ្លះ Link មកកាន់ website របស់​យើង ដោយ​យោង​ទៅ​តាម​ព័ត៌មាន​ដែល script របស់ spider នោះ​ប្រមូលបាន​វា​នឹង​ដាក់​ចំណាត់ថ្នាក់ website របស់​យើង​ទៅ​តាម​វិធី​គណនា​របស់ search engine នោះ ។​
សូម​ចាំ​ក្នុង​ចិត្ត​ថា HTML គឺជា​មិត្ត​ដ៏​ល្អ​បំផុត​សំរាប់​យើង Flash Java រួម​ទាំង​ភាសា​ផ្សេង​ទៀត​មើលទៅ​ហាក់​ពិតជា​ល្អ​មែន ប៉ុន្តែ​អាច​មិន​ជា​ទី​ចាប់ចិត្ត​សំរាប់ search engine ឡើយ នៅពេល spider ចេញ​ស្វែងរក website របស់​យើង ។​
បច្ចុប្បន្ន​និង​មួយរយៈ​កន្លងមកនេះ google អាច​ចាប់ java script បាន​ប្រសើរ​ជាង​មុន​ច្រើន ប៉ុន្តែ​ជា​ការល្អ​បំផុត​មិន​អាច​ចោល​មិត្ត​ចាស់​របស់​យើង​គឺ HTML នោះ​បាន​ឡើយ​សូមកុំ​មើលរំលង​ត្រង់នេះ​ឲ្យសោះ ។​
​ ​ក្នុង​ករណី​ខ្លះ​ដែល​យើង​ចង់ validate HTML code របស់​យើង យើង​គួរ​ចូល​ទៅ​កាន់ website W3C's site រួច​ឲ្យគេ validate website ឲ្យ​យើង ។ ដក frame ចោល​បើ​អាច​ធ្វើទៅបាន​គឺជា​ការ​ល្អ ។​
Search engine Spider មិន​ចូល​ចិត្ត និង​មិន​ស្គាល់ contents ដែល​ស្ថិត​នៅក្នុង frame ឡើយ​, ហេតុ​នេះ​បើ​យើង​មាន frame ហ៊ុំ content របស់​យើង​គួរតែ​ដក​វា​ចោល សូម​ដាក់​វា​ត្រឹមតែ​ពេល​ធ្វើ​បាន​ហើយ ពេល​សម្រេច​កិច្ចការ​ត្រូវ​ដក​វា​ចេញ​វិញ ។​
នៅ​រាល់ពេល​ដែល​យើង Link ទំព័រ (Page) ផ្សេងៗ​នៅក្នុង website របស់​យើង​, យើង​ត្រូវ​ប្រើប្រាស់​ពាក្យ (keyword) សំខាន់​ដែល​ទាក់ទង​ដល់​ទំព័រ​នោះ ទាំង​ការឲ្យឈ្មោះ page និង​ការ link ទៅកាន់ page នោះ​ត្រូវ​ប្រើ​ពាក្យ​ដែល​ទាក់ទង​ដល់​គោលដៅ​របស់ website យើង​ជា​និច្ច ធ្វើ​បែបនេះ​វា​នឹង​ជួយ​បង្កើន page rank បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ប្រព័ន្ធ search engine ។​
ឧទាហរណ៍ : បើ​យើង​បង្កើត website មួយ​ស្តីពី "Skin care" នោះ​ពាក្យ​ខ្លះ​ដែល​យើង​ត្រូវ​ប្រើ​គឺ Skin tip, skin so smooth, skin repain, skin tone ...etc. យើង​ឃើញ​ហើយ​ថា​ពាក្យ keywords ទាំងនោះ​សុទ្ធតែ​មាន​ទាក់ទង​ដោយ​ចំ ឬ​ដោយ​ប្រយោល​នៅក្នុង website យើង ។
​នៅ​រាល់ពេល​ដែល​យើង​ត្រូវ​ដាក់​ឈ្មោះ​ឲ្យ website របស់​យើង យើង​ចាំបាច់​ត្រូវ​គិតដល់ keywords ទាំងនោះ​មុនគេ​រួច​ទើប​ប្រើ​ពាក្យ​ណា​ផ្សេង​ទៀត​ជា​បន្ទាប់​ដើម្បីឲ្យ spider និង bot របស់ search engine ស្គាល់ keyword យើង​បាន​ភ្លាមៗ ។ កត្តា​មួយទៀត​នោះ​យើង​អាច​ប្រើ hyphen (-) សម្រាប់​ចែក​ពាក្យ​ពី​គ្នា​ដូចជា skin-care.html ជាដើម ។​
​ដោយ​ការប្រើប្រាស់​ពាក្យ keywords ធ្វើ​ជា​ឈ្មោះ​របស់ HTML page របស់​យើង​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ឲ្យ search engine ស្គាល់ website យើង​បាន​លឿន​ជាង ។​ ​យើង​អាច​យល់​បាន​ភ្លាម​ថា បើ​យើង​ប្រើពាក្យ skin-care.html និង​ប្រើ​ពាក្យ Page.html តើ​ឈ្មោះ​ណា​ដែល search engine ស្គាល់ website យើង​ច្បាស់​ជាង សូម​ពិចារណា​ចុះ​អាច​យល់​បាន​ហើយ ។​
+ មធ្យោបាយ​ទី ៣ :
​មាន search engine រាប់រយ ឬ​អាច​ថា​រាប់ពាន់​ឯ​ណោះ​នៅ​ក្នុង​ប្រព័ន្ធ web ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ប៉ុន្តែ​ជា​ការពិត​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការគាំទ្រ និង​ត្រូវបាន​គេ​យកមក​ប្រើ​ជា​សកល ។ ក្នុងនោះ​មាន google, Live, yahoo, AOL និង Ask (​ឈ្មោះ​ដើម ask jeeves) web search ទាំងនេះ​គឺ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះហើយ search engine ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ website របស់​យើង​តម្រូវ ។​
​នៅពេលណា​ដែល website យើង​ត្រូវ​បាន​បង្ហាញឲ្យឃើញនៅ​ពេល​ណា​គេ search រក​ជាមួយ google ឬ yahoo នោះ​មានន័យ​ថា web search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​អាច​និង​រក website យើង​ឃើញ​ដូចគ្នា ។ ឧទាហរណ៍​ដូចជា Netscape (​បិទ​សេវា​) ក៏​ជា search engine មួយ​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ search គឺ Netscape ទាញ​យក​មក​ពី google ទៅវិញ​ទេ​មិនមែន search រក​ដោយ​ប្រើ engine របស់​ខ្លួនឯង​ឡើយ ។​
ដូច្នេះ​មានន័យ​ថា​បើសិនជា​យើង Rank #1 នៅក្នុង google search engine, website ជា search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​ដាក់​ចំណាត់ (Rank) របស់ website ដូចគ្នា​ទៅ​និង​អ្វី​ដែល google បានដាក់​ដែរ ។
យើង​ហាក់ដូចជា​ពុំ​ចាំបាច់​ព្រួយបារម្ភ​ចំពោះ web search engine ផ្សេងៗ​ទៀតឡើយ គឺ​ព្យាយាម​ធ្វើយ៉ាងណា​សំដៅ​ចំ​ពោះ web search engine ធំ​មួយ​គឺជា​ការ​ស្រេច​នោះ​គឺ "google", "yahoo", "Live" ។
ខណៈពេល​ដែល​យើង​បាន​បង្កើត website របស់​យើង​បាន​ចំនួន ១៥​ទំព័រ ឬ​លើស​នេះ នោះ​យើង​អាច Submit website យើង​បាន​ហើយ ។​
​ ​google : http://www.google.com/addurl/?continue=/addurl
​ ​yahoo : http://submit.search.yahoo.com/free/request
​ ​Live (​ពី​មុន​គឺ MSN) : http://search.msn.co.in/docs/submit.aspx
​ ​សូមឲ្យ​មាន​ចិត្ត​អំណត់​បន្តិច​, វា​អាច​ត្រូវការ​ពេល​រហូត​រាប់​អាទិត្យ ឬ​រាប់​ខែ​មុន​ពេល​ដែល website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​ជាពិសេស​គឺ​ជាមួយ google, ដោយឡែក Live អាច​ដាក់បញ្ចូល website យើង​បាន​លឿន​ជាង​គេ ។​
ដើម្បី​ឆែក​មើល​ថា​តើ website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​រួចហើយ​ឬ​នៅ​នោះ គឺ​គ្រាន់តែ​វាយ​បញ្ចូល URL របស់​យើង​ទៅក្នុង search box នោះ​យើង​នឹង​ដឹង​ហើយ​ថា​លទ្ធផល​វា​យ៉ាងណា !
* សូម​កុំ​ព្យាយាម submit សារជាថ្មី​
​ម្ចាស់ website ជាច្រើន​មាន​ការ​អន្ទះសា​ខណៈពេល​ព្យាយាម​រង់ចាំ website របស់​ខ្លួន​បង្ហាញមុខ​នៅ​ក្នុង search engine ហើយ​ព្យាយាម submit ម្តង​ហើយ​ម្តងទៀត ការធ្វើ​បែប​នេះ​មានន័យ​ថា website របស់​យើង​អាច​នឹង​ត្រូវ​គេ​ផាត់​ចេញពី search engine ភ្លាម​បើ​យើង submit លើស​ពី​ម្តង ។ យើង​ដឹង​ហើយ​ថា​បន្ទាប់ពី submit រួច​យើង​ចង់​ឃើញ​លទ្ធផល​ចេញមក​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិនមែន​តែ website របស់​យើង​មួយ​ទេ​ដែល​បាន submit គឺមាន website រាប់​ម៉ឺន​ផ្សេងទៀត​ត្រូវបាន submit ជា​រៀងរាល់ថ្ងៃ ត្រង់នេះ​យើង​អាច​យល់​បាន​ហើយ​ថា វា​ត្រូវការ​ពេល​ច្រើន​ប៉ុន​ណា​ដើម្បី​ឲ្យ​យើង​ឃើញ​លទ្ធផល​ថា website ត្រូវបាន​ដាក់បញ្ចូល​រួច​នោះ ។​
គ្រប់ web search engine ទាំងអស់​ចូល​ចិត្ត website ណា​ដែល​មាន contents ច្រើនៗ គឺ​ចាប់ពី ១៥ ទៅ ២០ ឬ​ច្រើន​ជាង​នេះ កាន់តែ​មាន pages ច្រើន​គឺ​កាន់តែ​ល្អ google ប្រាថ្នា​បែបនេះ សូម​បំពេញ​តាម​បំណង​របស់ google ចុះ ។
ចុះ​ចំណែក web engine ផ្សេង​ទៀត​វិញ​យ៉ាងណា​ដែរ​គឺ web search engine ផ្សេង​ទៀត​មាន​បំណង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី google ទេ គឺ​ស្រឡាញ់​តែ website ដែល​សម្បូរណ៍​ទំព័រ​ច្រើន​ប៉ុណ្ណោះ ទាំង google, yahoo, Live គឺ​សុទ្ធតែ​គិត​ដូច​គ្នា ។​
+ មធ្យោបាយ​ទី ៤ :
Blogging បាន​កើន​ប្រជាប្រិយភាព​នៅក្នុង​រយៈពេល​មួយឆ្នាំ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​, កាលពី​ដំបូង​គេ​ប្រើ Blog សំរាប់​ត្រឹមតែ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​អ្នកយកព័ត៌មាន​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយទៅជា​កន្លែង​រក​ប្រាក់​យ៉ាង​ស្ងាត់ស្ងៀម​សំរាប់​អ្នក​មិន​ដឹង ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង Blog គឺជា​កន្លែង​រក​ប្រាក់​យ៉ាង​សកម្ម​មួយ​បី​ដូចជា​ផ្សារ​លក់ដូរ​ទំនិញ​យ៉ាង​ដូច្នោះ​ដែរ ទោះបី​ថា​វា​តូច​ជា​កូន website នៅក្នុង website ក៏ពិតមែន​ប៉ុន្តែ​មាន​ទំហំ​ធំ​មិន​អាច​គណនា​បានឡើយ បើ​គេ​បូក​បញ្ចូល Blog ទាំងអស់​បញ្ចូល​គ្នា ។​
​Blog ភាគច្រើន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​អាចដាក់ comments, ជាមួយ comments នេះ យើង​អាច​ដាក់ website address របស់​យើង ។​ ​ ​ហេតុនេះ​ពេល​យើង​បាន​បង្កើត Blog មួយ យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យសម្តី​សម្រាប់​និយាយ​ក្នុង comments របស់​យើង​ឲ្យមាន​ខ្លឹមសារ​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ ឬ​មាន​អ្វី​មួយ​ធ្វើឲ្យ​គេ​ចង់ដឹង ។ ហេតុនេះ​ការចូលរួម​ជាមួយ Blog ណាមួយ​ក៏ដោយ​យើង​ត្រូវ​ដាក់ comments របស់​យើង​និយាយ​ពី website យើង​ធ្វើឲ្យ​គេ​ចង់ដឹង តែ​សូម​កុំ​ភ្លេច​ដាក់បញ្ចូល website address របស់​យើង​ជាមួយ comment នោះ​ផង ។
​គោលបំណង​សំខាន់​របស់​យើង​គឺ :
​ ​1- ស្វែងរក​កន្លែង​បង្កើត Blog ដើម្បី​ណែ​នាំឲ្យ​គេ​ស្គាល់ Website របស់​យើង
​ ​2- ប្រមូល​នាំយក​អ្នក​នៅ​ក្នុង​ក្រុម​របស់ Blog យើង​ឲ្យមក​ចូល website យើង​តាម​វិធី​ផ្តល់​អ្វីមួយ​ឲ្យគេ ឬ​មាន​អត្ថបទ​សំខាន់​អ្វីមួយ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ការ​បាន
​ ​3- Blog របស់​យើង​ត្រូវ​មាន​គោលដៅ​មួយ​គឺ​បង្ហាញ​ពី​អ្វី​នៅក្នុង website យើង និង​ប្រមូល​គេ​មក​កាន់​វិបសាយ (website) យើង​
​ ​4- ចូលរួម​ជាមួយ website ផ្សេងៗ​ដែល​គេ​ឲ្យ​យើង​បង្កើត Blog បាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​ប្រយ័ត្ន​ជាមួយ​ពាក្យ​សម្តី​ដែល​យើង​និយាយ​ចេញទៅ​ត្រូវ​ឲ្យមាន​លក្ខណៈ​មួយ​សមរម្យ​ជា​ពាក្យសម្តី​ល្អ ។
+ មធ្យោបាយ​ទី ៥ :
ចូលរួម​ជាមួយ​ការផ្លាស់ប្តូរ Link គ្នា​ជាមួយ website ផ្សេងៗ​ទៀត​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​ត្រូវ​ចាំ​ថា​កាលណា​មាន website ដទៃ​ទៀត​ជាច្រើន Link point មកកាន់ website យើង​កាន់តែ​ច្រើន​កាលណា​គឺ​កាន់តែ​ល្អ​ពីព្រោះ web search engine (google) ស្រឡាញ់​តែ website ណា​មាន​គេ Link ចូល​ច្រើន​ពីព្រោះ​គេ​យល់ថា website នោះ​ពិតជា​សំខាន់ ហេតុ​នេះ​បើ​មាន website ផ្សេង Link មកកាន់ website យើង​នោះ​មានន័យ​ថា​ក្រុម​អ្នក​ចូល website ផ្សេងៗ​ទាំងនោះ​ក៏​នឹង​ចូល​មក​កាន់ website យើង​ដែរ នេះ​គឺជា​ចំណុច​មួយ​ល្អ​បំផុត​សំរាប់​យើង​ទាំង​បង្កើន​ចំនួន​អ្នក​ចូល website យើង​ក៏​ដូចជា​បង្កើន Rank ឲ្យ website យើង​ជាមួយ search engine របស់ google ដែរ ។​
ស្វែងរក website ណា​ផ្សេង​ដែល​មាន​ប្រភព​គោលដៅ​ស្រដៀង​យើង​រួច​សុំ​ប្តូរ Link (exchange link) ជាមួយ​គ្នា​បើ​គេ​យល់ព្រម​នោះ​ជា​ការល្អ​តែបើ​គេ​មិន​យល់ព្រម ហើយ​យើង​គិតថា website នោះ​មាន​មនុស្ស​ចូល​មើល​ច្រើន យើង​អាច​ចូល​ជា Member រួច post note ថា​យើង​មាន​ស្គាល់ website មួយ (​គឺ website យើង​) មាន​អ្វី​ផ្សេងៗ​ជាច្រើន ៘
គួរ​ព្យាយាម​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន website បើ website យើង​ជា​ខ្មែរ​សំដៅ​ចំ​ពោះ​ខ្មែរ​នោះ​យើង​មិន​ចាំបាច់​គិត​ដល់​ប្រភេទ​យ៉ាង​ណា​នៃ website ទេ​គឺ​ឲ្យតែ website ខ្មែរ​គួរ​ចងមេត្រី​ជាមួយ​គេ​ទាំង​អស់ បើ website យើង​ធំជាងគេ​នោះ​គេ​កាន់តែ​ត្រេកអរ បើ​យើង​ចង​សម្ព័ន្ធ​ជាមួយ​គេ នេះ​គឺជា​រឿង​មួយ​មិន​អាច​មើល​រំលង​បានឡើយ ។​
​វិធី​មួយទៀត​នោះ​គឺ​យើង​បង្កើត website តូចៗ​ជាច្រើន​ដែល​មាន​ប្រធានបទ​ផ្សេងៗ​គ្នា​រួច​យើង​ពិចារណា​មើល​ថា​តើ​មួយណា​ទទួលបាន​ការនិយម​ច្រើនជាងគេ នោះ​យើង​អាច​លៃលក​កែកុន website ធំ​របស់​យើង​តាម​ដែល​យើង​យល់​ឃើញ​បាន​ហើយ ។​
+ មធ្យោបាយ​ទី ៦ :
ចំណុច​សំខាន់​មួយ​ស្តីពី website របស់​យើង​ដែរ​នោះ​គឺ​ត្រូវ​មាន​អ្វី​សំខាន់ៗ​មួយចំនួន​សម្រាប់​ជា​ការទាក់ទាញ​អ្នក​ចូល​មក​អាន website របស់​យើង ។​​ ​ជា​អ្វីមួយ​សំខាន់​ដែល​យើង​អាច​នឹកគិត​ដល់ ជា​អ្វីមួយ​សម្រាប់ឲ្យ ជា​អ្វីមួយ​ដែល​គេ​ត្រូវការ​ចង់ដឹង​ពី​កន្លែង​របស់​យើង ដូចនេះ �​អ្វីមួយ​� ជា​គន្លឹះ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​សំរាប់​យើង​ដែល​ជា​ម្ចាស់ website បង្កើន​ចំនួន​ព័ត៌មាន​ឲ្យបាន​ច្រើន បង្កើតឲ្យមាន​អ្វីៗ​ថ្មី​ជា​រៀង​រាល់ថ្ងៃ​មិន​មែន​រាល់​សប្តាហ៍ ឬ​រាល់​ខែ​នោះ​ទេ ។​
​មាន website មួយចំនួន​បាន​ទទួល​ចំនួន​អ្នក​ចូល​ទស្សនា​តិចតួច​ហើយ​មិន​ជា​ប្រចាំ​ផង ប៉ុន្តែ​នៅពេលដែល website នេះ​បង្កើន​ចំនួន​ព័ត៌មាន និង update បាន​ជាប់​ជា​ប្រចាំ​បានធ្វើឲ្យ website នោះ​កើន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើនឡើងៗ​ជា​លំដាប់ ។​
+ មធ្យោបាយ​ទី ៧ :
​ក្នុងករណី​ដែល​យើង​ត្រូវ​ការផ្សព្វផ្សាយ​អ្វីមួយ ឬ​មាន​អ្វី​សម្រាប់​លក់​មិន​ត្រូវ​ប្រើ​ពាក្យ បង្ខំ ឬ ជម្រុញ​គេ​ឲ្យ​ទិញនោះ​ឡើយ ប៉ុន្តែ​យើង​អាច​ប្រើ​វិធី​មួយ​ផ្សេងទៀត​គឺ បង្កើត​ឲ្យគេ​មាន​ការចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​យើង​មាន​ឲ្យគេ​ចង់ដឹង​សិន បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​បង្ហាញ​នូវ​អ្វី​ដែល​យើង​ចង់បង្ហាញ ។​
​តាម​ការពិត​ទៅ​វា​ជា​រឿង​មួយ​មិន​លំបាក​ណាស់​ណា​ពេក​ទេ បើ​យើង​អាច​យល់​បាន​ពីអ្វី​ដែល​ជា​ប្រការ​សំខាន់​ក្នុង​រឿង​នេះ​តួយ៉ាង​ដូចជា email វា​ជា​របស់​មួយ​សំខាន់​បំផុត​សំរាប់​ភ្ជាប់ Website ទៅ​អ្នក​ចូល​មក​មើល Website របស់​យើង ។ យើង​គួរ​រក​វិធី​ដើម្បី​ចាប់យក និង បង្កើត​អ្វី​ម្យ៉ាង​ដើម្បី​ប្រមូលយក email របស់​អ្នកទស្សនា website នៅពេល​យើង​មាន email របស់​អ្នក​ចូល website ច្រើន​រួចហើយនោះ យើង​អាច​ផ្សព្វផ្សាយ​អ្វី​ទៅ​គេ​ក៏បាន យើង​ចង់​ប្រាប់​អ្វី​ទៅ​គេ​ក៏​បាន​តាម​សេចក្តីប្រាថ្នា​របស់​យើង ។ សព្វថ្ងៃនេះ email ត្រូវបាន​គេ​លក់​យ៉ាង​ទូលំទូលាយ​នៅលើ​ប្រព័ន្ធ internet យើង​អាច​ទិញ​គេ​ក៏​បាន​អាចឲ្យ​គេ​ប្រមូល​មក​ឲ្យ​យើង​ក៏​បាន ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ដើម្បី​ធ្វើ​ដូច្នេះ ។
ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​អាច​ជា​ចំណុច​មួយ​សំខាន់​ដូចគ្នា​សម្រាប់​រក្សា​ចំណង​ ទាក់ទង​របស់​យើង​ជាមួយ​អ្នកមើល Website យើង តែ​ត្រូវ​ចាំ​ថា​ព្រឹត្តិ​ប័ត្រក្តី ទស្សនា​វ​ដ្តី​ក្តី ត្រូវតែ​មាន​អ្វី​ជា​សំខាន់​នៅក្នុង​នោះ ដែល​គួរ​ជាទី​ចាប់​អារម្មណ៍​របស់​គាត់ យើង​គួរ​សាកល្បង​ឲ្យ​គាត់​ចុះឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​ទទួលយក​ ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​ពី​យើង ដោយ​ធ្វើ​ក្នុង​១​ខែ​ឲ្យបាន​២​ដង​ទៅ​៤​ដង​ជាប្រចាំ ។​
​នៅក្នុង​នោះ (​ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​) គួរ​ត្រូវ​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​ផងដែរ ធ្វើ​បែប​នេះ​យើង​បាន​ទទួល​ប្រយោជន៍​ពី​ការផ្សាយ ឯ​អ្នក​ចូល​ទស្សនា Website យើង​គាត់​បាន​ដំណឹង​ពី​អ្វី​ដែល​យើង​បាន​ផ្សាយ គឺ​សមរម្យ​សម្រាប់​ទាំងអស់គ្នា ។​
​មាន​វិធី​ច្រើនយ៉ាង​ណាស់​ដែល​យើង​អាច​ធ្វើ​រឿងនេះ​ទៅបាន លាយ​អត្ថបទ​ជាមួយ​ចំណុច​នៃ​មុខ​ទំនិញ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម ។ ឧទាហរណ៍ : ក្នុង​អត្ថបទ​មួយ​មាន​និយាយ​ដល់​ការថែរក្សា​ស្បែក​ដូចនេះ​បើសិនជា​មាន​គេ​ផ្សាយ​ពាណិជ្ជកម្ម ស្តី​ពី​ការរក្សា​សម្ភស្ស នោះ​អត្ថបទ​យើង​គួរតែ​មាន​និយាយ​អ្វី​មួយ​ទាក់ទង​ដល់​របស់​ដែល​គេ​ផ្សាយ​នោះ អ្នក​ផ្សាយពាណិជ្ជកម្ម​ជាមួយ​យើង​គេ​ត្រេកអរ​បើ​យើង​ធ្វើ​ដូច្នេះ ឯ​អ្នក​អាន​គាត់​បាន​យល់​ពី​ផលិតផល​នោះ​ជា​បន្ថែម នេះ​គឺជា​រឿង​មួយ​ដែល​គួរ​ធ្វើ​ព្រោះ​ជា​ប្រយោជន៍​សម្រាប់​ទាំងអស់គ្នា ។​
​ដើម្បី​ជួយ​សំរួល​ដល់​ការលំបាក​រឿង​បញ្ជូន​ព្រឹត្តិប័ត្រ​យើង​អាច​ជួល​ក្រុមហ៊ុន​បរទេស​ឲ្យគេ​ធ្វើ​រឿងនេះ​ឲ្យ​យើង​ក៏បាន តម្លៃ​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ពី 19 ដុល្លារ សម្រាប់ 500 ច្បាប់​ដល់ 149 ដុល្លារ​សម្រាប់ 25000 ក្រុមហ៊ុន​មួយ​នេះ​ស៊ីឈ្នួល​បញ្ជូន email ឲ្យ​យើង និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៀត​ស្តីពី​អ្នក​ចូល website យើង ។ ក្រុមហ៊ុន​នោះ​គឺ aweber ។
​- www.aweber.com
+ មធ្យោបាយ​ទី ៨ :
វិធី​មួយទៀត​នេះ​គឺ​ការប្រើប្រាស់ autorspoder ដើម្បី​តាមដាន​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ចូល website យើង​ជាពិសេស​បើ​យើង​មាន ឬ​បាន​លក់​អ្វី​មួយ​ឲ្យ​គាត់ ឬ​អាច​ថា​ជា​សមាជិក​ក៏​ថា​បាន ។
​ ​សម្រាប់​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នេះ​យើង​អាច​ប្រើប្រាស់​ក្រុមហ៊ុន​ ខាងលើ​ដដែល​ដើម្បីឲ្យ​គេ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​យើង​ប្រសើរ​ជាង​ពីព្រោះ​គេ​ មាន​បច្ចេកទេស​និង​លទ្ធភាព​ច្រើនយ៉ាង​សំរាប់ធ្វើ​រឿងនេះ ។
+ មធ្យោបាយ​ទី ៩ :
​Blog (​ពាក្យកាត់​មកពី​ពាក្យ "Web blogs") មិន​ត្រឹមតែ​មិន​អស់​លុយ (Free) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ងាយស្រួល​សំរាប់​ឲ្យ​យើង​បង្កើត​ផងដែរ វា​គឺជា​ឧបករណ៍​មួយ​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​បង្កើន Traffic (​ចំនួន​អ្នក​ចូល website យើង​) ឲ្យ​យើង​ឲ្យ​កាន់តែច្រើន​បាន ។​
Blog ចាំបាច់​ត្រូវមាន​អ្វី​មួយ​សំខាន់ និង​ទាក់ទាញ​បំផុត​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ជា​មួយ​យើង នៅពេល​យើង​មាន​អ្នក​ចូលចិត្ត​ច្រើន​ហើយ​យើង​អាច​ណែ​នាំឲ្យ​គេ​ស្គាល់ website យើង​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​កន្លែង (​ច្រើន Blog) ជាពិសេស​ជាមួយ website ណា​ដែល​គេ​ឲ្យ​យើង​បង្កើត​ដោយ free ព្យាយាម​ធ្វើឲ្យ​អ្នក​ចូល website ផ្សេង​ចូលមក website យើង​ឲ្យបាន​ច្រើន​, ត្រូវឲ្យ​មកពី website ផ្សេងៗ​គ្នា​តែ​ច្រើន វិធី​នេះ​ធ្វើឲ្យ search engine ធំៗ យល់ថា website យើង​ពិត​ជា​សំខាន់​បន្ទាប់មក​គេ​នឹង​ចាត់ទុក website យើង​ឲ្យមាន​ចំណាត់​ថ្នាក់​នៅ​លើ​គេ​មិន​ខាន​ឡើយ ។​
+ មធ្យោបាយ​ទី ១០ :
គួរប្រើ RSS feed ប្រូ​ក្រាម​ដើម្បី​បញ្ជូន​អត្ថបទ​ដែល​អ្នក​អាច​ចង់បាន​ឲ្យដល់​គាត់​ផ្ទាល់​តែម្តង ។ អ្វី​ដែល​ទៅ​ជាមួយ RSS feed នោះ​គឺ​ការផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​អត្ថបទ​នោះ វី​ធី​នេះ​ល្អ​ជាង​ការប្រើ Newsletter (​ព្រឹត្តិប័ត្រ​) ប៉ុន្តែ​នៅតែ​មិនសូវ​ជា​បាន​គ្រប់គ្រាន់​សេចក្តី​ដូច​ព្រឹត្តប័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​អាច​ជំនួស​បាន​ព្រោះ​មិន​អស់​លុយ ។​
+ មធ្យោបាយ​ទី ១១
- Forum (​វេទិកា​) គឺជា​វិធី​មួយ​បើក​ចំហរ​ឲ្យ​អ្នកចូល website យើង​គ្រប់គ្នា​បាន​បញ្ចេញ​ពី​គំនិត​យោបល់​របស់​គាត់ យើង​អាច​បាន​ដឹង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ចេញ​មក​នៅ​ទីនោះ ។​
​ ​ចាប់ផ្តើម​ដាក់​ជា​ប្រធានបទ​ខ្លះ​ចូលក្នុង Forum ដើម្បី​ស្វែងរក​អ្នក​ចាប់​អារម្មណ៍ ។​
បើ​យើង​មិន​បាន​ដាក់​អ្វី​បញ្ចូល​សោះ (​យើង​ដាក់​ខ្លួនឯង​) នោះ​គ្មាន​អ្នកណា​គេ​ចាប់អារម្មណ៍​ទេ លើក​យក​ពី​រឿង​អ្វី​មួយ​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ដាក់ ព្យាយាម​បញ្ចូល​ចំលើយ សំនួរ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​សំគាល់ថា​ប្រធានបទ​ដែល​យើង​លើកយក​មក​ធ្វើ​ជា​ដើមចម​សម្រាប់​និយាយ គួរ​ត្រូវ​គិត​ដល់​អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​គេ ឬ Website យើង​ខ្លួនឯង​ហ្នឹង​តែម្តង មិន​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ចូល​មក website យើង​ចាប់ផ្តើម​ឡើង​មុន​ឡើយ ។​
​យើង​ខ្លួនឯង​ត្រូវ​ចុះឈ្មោះ​ចូល​ជា memeber របស់ forum ផ្សេងៗ ក្រោយ​មក​យើង​អាច​នាំ​គេ​ឲ្យ​ស្គាល់​ពី website របស់​យើង​តាម​ក្រោយ​បាន ។​​ ​ជ្រើសរើស​រក forum របស់​ខាង​ណាមួយ​ដែល​មាន​ប្រធានបទ​នៃ​រឿង​ស្រដៀង​ទៅ​អ្វីដែល​យើង​បាន​ចុះ​ទៅ​ក្នុង website របស់​យើង ។​
​ក្នុង​ករណី​ខ្លះ​យើង​ត្រូវ​ចូលរួម​ជាមួយ forum របស់​គេ​សិន​មុន​ពេល​យើង​បង្កើត forum របស់​យើង​ចៀសវាង​បង្កើត​ហើយ​តែ​គ្មាន​អ្នក​ចូលរួម​ជាមួយ​វា​មិនសូវ​ទទួលបាន​ផ្លែផ្កា​ឡើយ ។​
កុំ : ជាការ​ក្រើនរំលឹក សូម​កុំ​ដាក់ Forum នា​គ្រា​ដំបូងឲ្យសោះ​រហូត​មាន​គេ​ស្គាល់ website របស់​យើង​ច្រើន​ហើយ​ចាំ​យើង​រៀបចំ Forum នោះ​ទើប​ជា​ការប្រសើរ បញ្ចូល​ប្រធានបទ​ស្តី​ពី​អ្វី​មួយ និង​ឲ្យបាន​ច្រើនទើប​អាចទាក់ទាញ​គេ​ឲ្យ​ចាប់​អារម្មណ៍បាន ។​
+ មធ្យោបាយ​ទី ១២ :
​ពាក្យ​មួយ​ដែល​យើង​គួរតែ​ដាក់​ឲ្យមាន និង​មិន​គួរ​ខាន​សោះ​នោះ​គឺ "TELL -A- FRIEND (TAF)" (​សូម​ប្រាប់​មិត្តភក្តិ​អ្នក​) ពាក្យ​នេះ​ទោះបីថា​មិន​មាន​អ្វី​គួរ​ជាទី​ចាប់អារម្មណ៍​ក៏ពិតមែន ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ល្អ​ណាស់​នៅក្នុង​នេះ ពី​ព្រោះ​បើសិនជា​មាន​អ្នកណា​ម្នាក់​និយាយ​ពី website យើង​ប្រាប់​បន្ត​គឺជា​រឿង​មួយ​ពិសេស​ណាស់ មនុស្ស​ជាច្រើន​នឹង​ស្គាល់ website របស់​យើង ។​ ​ ​ដើម្បី setup "Tell a friend" script (​ខូដ​) យើង​ត្រូវមាន website ដោយ​ខ្លួនឯង​, ពីព្រោះ​ថា​ដើម្បី install script ទៅក្នុង Host server របស់​យើង​បាន​ទាល់តែ​យើង​គឺ​ជា​ម្ចាស់ ទើប​យើង​អាចដាក់ script ណា​មួយ​ចូល​ទៅ​បាន ។
​ក្នុងករណី​ដែល​យើង​មាន​បំណង install script អ្វី​មួយ​ដោយ​ខ្លួនឯង​យើង​ចាំបាច់​ត្រូវ​ចេះ​វី​ធី upload file និង configure website របស់​យើង​ខ្លះៗ ប៉ុន្តែ​ម្ចាស់​របស់ Host server គេ​អាច​ជួយ​យើង​បាន​ចំពោះ​បញ្ហា​នេះ ។​
​នៅក្នុង website នេះ "CGI resource index" មាន script ច្រើនណាស់​សំរាប់ TAF មួយវិញទៀត​ភាគច្រើន​នៃ script ទាំងនោះ​មិន​ចាំបាច់​ទិញ​ឡើយ ក្រៅពី​នេះ​យើង​នៅ​អាច​បន្ថែមបន្ថយ​អ្វីៗ​ផ្សេងៗ​ទៀត​បាន​ដូច​ជា ផ្ញើ Email និយាយ​ថា​អរគុណ​បើសិន​គេ​បាន​ប្រាប់​ទៅ​មិត្តភក្តិ​របស់​គេ​ពី website របស់​យើង ។​
​ក្រៅពី​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង​យើង​នៅ​អាច​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​គេ​ធ្វើឲ្យ​យើងក៏​បាន​, ប៉ុន្តែ​បញ្ហា​មួយ​ដែល​មិនល្អ​នោះ​គឺ​បើ​យើង​ឲ្យ​ក្រុមហ៊ុន​ដទៃ​ណា​មួយ​គេ​ធ្វើ​រឿង​នេះ​ឲ្យ​យើង នោះ​យើង​ពុំ​អាច​គ្រប់គ្រង​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង email នោះឡើយ ។ ពីព្រោះ​អ្វី​ដែល​យើង​បាន​បំពេញ​នៅ​ក្នុង Forum ដែល​ក្រុមហ៊ុន​នោះ​ផ្តល់​ឲ្យ​យើង ក្រៅ​ពី​យក​សេចក្តី​ដែល​យើង​បាន​និយាយ​រៀបរាប់​នោះ​ទៅ​ផ្ញើ​ឲ្យ​អ្នក​ចូល website យើង ក្រុមហ៊ុន​នោះ​អាច​ឆ្លៀត​ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​នោះ​ព្រម​ជាមួយ​ផង​ដែរ ។​
រឿង​មួយ​ទៀត​នោះ​គឺ​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​រឿង​នេះ​ដោយហេតុថា​មាន​មនុស្ស​មិន​ល្អ​ខ្លះ​អាច​ប្រើ tell a friend របស់​យើង​នេះ​ដើម្បី spam អ្នកណា​ផ្សេងៗ​ទៀត រួច​វា​និង​បង្ក​ជា​បញ្ហា​ឲ្យ​យើង​ជា​ពុំខាន​ឡើយ ។​ ​ជ្រើសរើស​រក Tell a friend script ណាមួយ​ដែល​មាន captcha (captcha នេះ​គឺជា​រូបភាព​មាន​អក្សរ​និង​លេខ​លាយ​គ្នា​) អ្នក​ប្រើ​ត្រូវ​វាយ​អ្វី​ដែល​មាន​នៅក្នុង​នោះ​បញ្ចូល​មុន​អាច​បញ្ជូន​អ្វី​មួយ​ចេញ​ទៅ​បាន នេះ​គឺជា​វិធី​ការពារ​ខ្លួន​យើង​ចៀសវាង​រងគ្រោះ​ដោយ​អំពើ​របស់​អ្នកដទៃ ។​
+ មធ្យោបាយ​ទី ១៣ :
​បង្កើតឲ្យមាន "Screen Saver" screen saver អាច​ជួយ​យើង​បាន​មួយចំណែក​ដែរ ដើម្បី​ធ្វើឲ្យ​គេ​ស្គាល់ website របស់​យើង​កាន់តែច្រើន ។ ទោះបីជា​វិធី​នេះ​វា​មិនសូវ​ជា​ល្អ​ណាស់ណា ហើយ​ម្យ៉ាងទៀត​វា​មិន �​ចំពោះ​� ដោយ​ត្រង់​ពេក​ក្តី ក៏​ប៉ុន្តែ​បើសិនជា​យើង​មាន screen saver ល្អៗ ហើយ​មាន​ទិដ្ឋភាព​គួរ​ជាទី​ចាប់អារម្មណ៍​នោះ អ្នក​បាន​ឃើញ​ពិតជា​និយម​ចូលចិត្ត​ច្រើន​ពុំខាន នៅលើ screen saver នោះ​យើង​មាន​ដាក់ address website របស់​យើង ធ្វើបែបនេះ​, អ្នក​ប្រើ screen saver និង​មាន​ការចាប់អារម្មណ៍​ជានិច្ច ចំពោះ website យើង ហាក់បីដូច​ជា​យើង​បាន​បោះត្រា​នៅក្នុង​អារម្មណ៍​របស់​គាត់​ដូច្នោះ​ដែរ ។​
មានប្រូ​ក្រាម​ជាច្រើន​ដែល​អាច​ឲ្យ​យើង​បង្កើត screen saver ដោយ​ខ្លួន​យើង​ផ្ទាល់​បាន ប្រូ​ក្រាម​ទាំងនោះ​មាន :
​ ​* Screen Saver Builder (link) (​ទិញ​តម្លៃ $ 29.95 - $149.95)
​ ​* Screen Saver Studio (link) (​ទិញ $ 49.95)
- យើង​អាច​បង្កើត screen saver ដែល​មាន​សម្លេង​បទ​ចម្រៀង​ទៅតាម​ការចង់បាន​ដោយ​ប្រើ​ប្រូ​ក្រាម​ទាំងពីរ​ខាងលើ​នេះ ក្រៅពីនេះ​នៅ​មាន​ប្រភេទ screen saver ដទៃ​ជា​ច្រើន​ទៀត​មាន​លក់​នៅ​តាម internet មាន screen saver ខ្លះ​មិន​ចាំបាច់​ទិញ​ទេ ប៉ុន្តែ​ពុំ​សូវ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​តាម​យើង​ចង់បាន ។​
+ មធ្យោបាយ​ទី ១៤ :​ ​ ​បង្កើតឲ្យមាន​នៅ eBook
eBook គឺជា​សៀវភៅ​មាន​លក្ខណៈ​ជា​អេឡិចត្រូនិច​សំ​រាប់អាន​នៅលើ​កុំព្យូទ័​រ ឬ Print ចេញ​សំ​រាប់អាន​ក៏បាន ។ យើង​អាច​បង្កើត​វា​ច្រើន​ទំព័រ ឬ​តិច​អាស្រ័យ​ទៅតាម​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​
​ ​យើង​អាច​បញ្ចូល​ប្រភេទ​ព័ត៌មាន​មានតម្លៃ ឬ​សំខាន់ៗ​ទៅក្នុង eBook រួច​ហើយ​លក់​វាឲ្យ​គេ​ទទេ​មិន​គិតថ្លៃ ក្នុង eBook នោះ​យើង​មាន​បញ្ចូល link មកកាន់ website របស់​យើង​ឆ្ពោះទៅ​រក​មាតិកា​ណា​សំខាន់​ផ្សេង​ទៀត​ដែល​យើង​ចង់ឲ្យ​គេ​ដឹង ឬ​ត្រូវ​ការលក់ ។ នៅក្នុង eBook នេះ​ដែរ​យើង​អាចដាក់​ពាណិជ្ជកម្ម​នៅក្នុង​នោះ និង​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​ចង់​បញ្ចូល​ក្នុងនោះ ។
អ្នក​ដែល​បាន​យក eBook នោះ​ទៅ​ប្រើ​គេ​អាច​បញ្ជូន​បន្ត​ឲ្យ​អ្នកផ្សេង​ហើយ​អ្នក​ផ្សេង​ណា​នោះ និង​បញ្ជូន​បន្ត​ទៀត​ធ្វើឲ្យ​គេ​ដឹង​បាន​ពី website របស់​យើង ។​​ ​ព្យាយាម​បង្កើត eBook ល្អៗ​សំខាន់ៗ​ដើម្បី​ទាក់ទាញ​គេ​ឲ្យ​ចង់ link មកកាន់ website របស់​យើង ។​
​ប្រូ​ក្រាម​ដែល​ងាយស្រួល​បង្កើត eBook ជាងគេ​នោះ​គឺ Adobe Acrobat Professional យើង​អាច​ប្រើ​ភាសា​ខ្មែរ​បាន​ទាំង truetype ធម្មតា​និង unicode ក្រៅ​ពី​ពាក្យ​យើង​រៀបរាប់​យើង​នៅ​អាចដាក់​រូប សម្លេង ភ្លេង បាន​ទៀត​ផង ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​ទំហំ​តូច​ល្មម​កុំឲ្យ​មាន​ច្រើន​ទំព័រ​ពេក​ត្រឹម ២០០ ទំព័រ ។​
ក្រៅពីនេះ​នៅ​មានប្រូ​ក្រាម​សំរាប់ធ្វើ eBook ច្រើន​ទៀត​ដែល​យើង​អាច​យកមក​ប្រើ​ការ​បាន​ភាគច្រើន​គឺ​យើង​ត្រូវ​ទិញ បញ្ហា​មួយទៀត​នោះ​គឺ​អ្នកអាន​ត្រូវមាន engine ពិសេស​មួយ install ទើប​គេ​អាច​អាន​របស់​យើង​បាន​តែ​មានប្រូ​ក្រាមខ្លះ​មិន​តម្រូវឲ្យមា​ន engine បន្ថែម​ទេ​គឺ​វា​មាន engine builtin ហើយ​ស្រាប់តែ​ម្តង ការសម្រេចចិត្ត​ថា​ប្រើ​ប្រូ​ក្រាម​អ្វី​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន​និង​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​
+ មធ្យោបាយ​ទី ១៥
បើសិនជា website របស់​យើង​គឺជា website ដែល​មាន​លក់រ​បស់រ​បរ​ផ្សេងៗ​យើង​គួរ​បង្កើតឲ្យមាន review products សំរាប់​អ្វី​ដែរ​យើង​បាន​លក់​ទៅ​ហើយ ។ គួរ​បង្កើត​ឲ្យមាន​ផ្នែក​ណាមួយ​នៅក្នុង website របស់​យើង​សំរាប់​ឲ្យ​អ្នក​ចូល​មក website របស់​យើង​គាត់​បាន​បញ្ចេញ​គំនិត​យោបល់​ស្តីពី website យើង សេវាកម្ម​របស់​យើង និង​របស់​ដែល​យើង​បាន​លក់​ចេញ​ទៅ​នោះ ។
​ស្រាវជ្រាវ​រក code របស់ PHP នៅក្នុង internet ត្រង់​ពាក្យ "PHP Customer Review Script" ដើម្បី​ដាក់​បញ្ចូល​ក្នុង HTML របស់​យើង ។ Reviews ពី Customer គឺជា​កញ្ចក់​ទិព្វ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ចិត្ត​គំនិត​របស់​អ្នកទិញ (Clients) របស់​យើង និង​សេវា​របស់​យើង ។
+ មធ្យោបាយ​ទី ១៦
Youtube គឺជា​ទីតាំង​មួយ​យ៉ាង​ល្អ​សម្រាប់​ឲ្យ​យើង​បង្ហាញខ្លួន​យើង (Website) ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់ គួរ​បង្កើតឲ្យមាន Video ខ្លី​ជា Clip ដែល​មាន​រយៈពេល​ខ្លី​តែ​មាន​បញ្ចូល​នូវ website របស់​យើង​នៅក្នុង​នោះ​ឲ្យ​ហើយ​ស្រេច ព្យាយាម​រក ឬ​បង្កើត​រូបភាព​អ្វី​ដែល​ទាក់ទង​ដល់ website របស់​យើង​រួម​ទាំង​ផលិតផល​ផង ។ ចំពោះ​វិធី​នៃ​ការ upload video clip ទៅកាន់ you tube នោះ​គឺ​ងាយស្រួល​ណាស់​យើង​ត្រូវ​ចុះឈ្មោះ​ចូល​ជា​សមាជិក Member ជាមួយ youtube ជាមុនសិន ។
+ មធ្យោបាយ​ទី ១៧
​មាន​អ្នកខ្លះ​ពុំ​ចូលចិត្ត​ឡើយ​រឿង​ទិញយក Traffic ពី​គេ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពេល​មួយ​យ៉ាង​លំបាក​ដើម្បី​រក​វិធី​ធ្វើឲ្យ search engine ធំៗ​ដាក់ website យើង​ចូល​ទៅក្នុង search engin list ។ ពីព្រោះ​មាន website រាប់មិនអស់​ដូច​តែ​យើង​ដែរ​ដែល​ព្យាយាម​ធ្វើ​យ៉ាងណាឲ្យ​គេ​ត្រូវ​បាន list ជាមួយ search engine ធំៗ​ទាំងនោះ ។​
Pay Per Click (PPC) គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ដើម្បី​បង្កើត traffic ឲ្យដល់ website របស់​យើង ។​
​ ​- Google Pay Per Click (link)
​ ​- Yahoo Search Marketing (link)
ទាំង​ពីរ​ក្រុមហ៊ុន​ខាងលើនេះ​អាច​ឲ្យ​យើង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ដើម្បី​បង្កើន traffic មកកាន់ website របស់​យើង ។​
សំរាប់​យើង​ជា​អ្នក​ផ្សាយ​គឺ​យើង​បង់ប្រាក់​សំរាប់តែ traffic យើង​បាន​ទទួល​មក​កាន់ website យើង​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដូចគ្នា​បាន​អនុញ្ញាត​ឲ្យ​យើង​ដាក់​ចំនួន​ទឹក​លុយ​សម្រាប់​ផ្សាយ​ជាមុន ដូចនេះ​យើង​អាច​គ្រប់គ្រង​ចំនួន​ទឹកប្រាក់​ដែល​យើង​ហ៊ាន​ចំណាយ​ក្នុង​មួយខែៗ ធ្វើ​បែប​នេះ​យើង​អាចធ្វើ​បាន ។ ឧទាហរណ៍ : បើ​ដាក់ $100 សំរាប់​ការផ្សាយ​នៅពេល​ចំនួន click របស់ traffic ចូលមក website យើង​បាន​ចំនួន​គ្រប់​ស្មើ​ទឹក​លុយ​ហើយ​នោះ ចំនួន click និង​ត្រូវ​បញ្ចប់​ជា​ស្វ័យប្រវត្តិ ហេតុ​នេះ​យើង​មិនចាំបាច់​បារម្ភ​ឡើយ​ពី​ការ​ដែល​ត្រូវ​បង់ប្រាក់​ផ្សាយ​លើស​កំរៃ ។​
Ads របស់​យើង យើង​ដាក់​ដេញថ្លៃ​គឺ​ចាប់ពី 1​សេន រហូតដល់ ច្រើន​ដុល្លារ អាស្រ័យ​តាម​ការចង់បាន​របស់​យើង​ចំពោះ​អ្នក​ដែល​ព្រម​យក ads យើង​ដាក់​គឺ​គេ​មើល​តាម​ចំនួន​ទឹក​លុយ​ដែល​យើង​ឲ្យគេ បើ​យើង​ហ៊ាន​ឲ្យ​ថ្លៃនោះ​ចំនួន ads របស់​យើង​នឹង​ត្រូវ​បាន​ចេញ​មក​ច្រើន​ផង ច្រើន​កន្លែង បើ​យើង​ឲ្យគេ​ថោក​ពេក​គេ​កម្រ​ព្រម​ដាក់​ឲ្យ​យើងណាស់ ។ ឯ ads របស់​យើង​ក៏​ពុំ​សូវ​ត្រូវបាន​លេច​ចេញ​មក​ដែរ ។
អ្នកឯកទេស​ខ្លះ​មាន​ជំនឿ​ថា​ការចុះផ្សាយ ads per click ជាមួយ google និង yahoo ពិតជា​អាច​ជួយ​បង្កើន Ranking នៅក្នុង search engine បាន​ហើយ មិន​តែ​ប៉ុណ្ណោះ​ត្រូវបាន​គេ​ស្គាល់​ច្រើន​ជា​ពុំខាន ។
+ មធ្យោបាយ​ទី ១៨
​ការបង្កើត​ឲ្យមាន​ជា contest នៅលើ website របស់​យើង​គឺជា​រឿង​មួយ​សមស្រប​ណាស់​បើសិនជា​យើង​មាន​លទ្ធភាព​ធ្វើ​វា​បាន ។ ប៉ុន្តែ​បង្កើតឲ្យមាន​ជា contest (​ការប្រកួត​) ណាមួយ​រមែង​ត្រូវការ​ឲ្យមាន​ការចា​ត់​ចែង​រៀបចំ​ច្រើន តែបើ​អាច​ធ្វើទៅបាន​វា​ពិតជា​អាច​ជួយ​បង្កើន​លទ្ធភាព​ឲ្យគេ​ស្គាល់ website យើង​បាន​ច្រើន​ជាក់​ជាពុំខាន ។ website បរទេស​ខ្លះ​បង្កើតឲ្យមាន contest ចំនួន ២ ទៅ ៤ ដង​ក្នុង​មួយឆ្នាំ ។​
​Contest ផ្តល់​ឲ្យ​យើង​នូវ​ប្រយោជន៍​ចំនួន ២​យ៉ាង​គឺ​
​1- ការ​ស្គាល់​ពី website យើង​កាន់តែ​ច្រើនឡើង​
​ ​2- យើង​ប្រមូលបាន email ច្រើនឡើងៗ​
​រង្វាន់​សម្រាប់ contest គឺ​ចាំបាច់​ត្រូវ​ជា​របស់​មានតម្លៃ​គួរ​សមល្មម​ឲ្យគេ​ចង់​ចូលរួម​ជាមួយ បើ​រង្វាន់​នោះ​មិនសូវ​មាន​តម្លៃ​យើង​ក៏​នឹង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ដែរ ។​ ​ការប្រកួត​គួរតែ​ជ្រើសរើស​យក​វិធី​ងាយៗ​បំផុត​តែ​អាច​ឲ្យ​អ្នកណាៗ​ក៏​អាច​ចូលរួម​ជាមួយ​បាន​ដែរ ។​​ ​ពុំ​ចាំបាច់​បង្កើតឲ្យមាន �​ខ​� លក្ខណ​ច្រើន​ស្មុគ្រស្មាញ​ឡើយ ធ្វើយ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ងាយៗ​បំផុត ដូចនេះ​គ្រប់គ្នា​គឺ​ចង់​ចូលរួម​ជាមួយ ។​
+ មធ្យោបាយ​ទី ១៩
​យើង​គួរ​បង្កើតឲ្យមាន​អ្វី​ម្យ៉ាង Free! Free! Free! អ្វី​ក៏ដោយ​ដែល​យើង​យល់​ថា​យើង​អាច​ឲ្យគេ free បាន​ដូច​ជា :
​ ​- eBook​ ​ ​ ​សៀវភៅ​អេឡិចត្រូនិច​
​ ​- Electronic Magazine​ ​ទស្សនាវដ្ដី​អេឡិចត្រូនិច​
​ ​- Free samples​ ​ ​វត្ថុ​គំរូ​
​ ​- Free trial​ ​ ​សាកល្បង​ដោយ​មិន​គិតថ្លៃ​
​ ​- Free tutorial​ ​ ​បង្រៀន​ដោយ​មិន​គិត​ប្រាក់​
​ ​- etc​ ​ ​ ​និង​អ្វីៗ​ផ្សេងៗ​ទៀត​
គិត​សិន​ថា​តើ​យើង​អាច​ធ្វើ​ដោយ​វិធី​ណា​បាន បង្កើតឲ្យបាន​ច្រើន​ជម្រើស​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​អ្នក​ចូល website យើង និង ពេញចិត្ត​ចំពោះ​អ្វី​ដែល​យើង​អាច​ឲ្យគេបាន ឥត​មាន​អ្នកណា​មួយ​មិន​ចូល​ចិត្ត​អ្វី​ដែល​គេ​ឲ្យ Free នោះឡើយ ។ គួរតែ​សាកល្បង​ធ្វើ ។​
+ មធ្យោបាយ​ទី ២០
Content (​អត្ថបទ​) នៅក្នុង website យើង​គួរ​ត្រូវបាន​បង្កើន​ឲ្យបាន​ច្រើន​ញឹកញាប់​ផ្លាស់ប្តូរ​រូបរាង​ឲ្យបាន​ច្រើនដង ធ្វើ​យ៉ាងនេះ​អាច​ឲ្យ​អ្នក​ចូល​គិតថា website របស់​យើង​មាន​អ្នកថែរក្សា និង ធ្វើការ​ជា​ប្រចាំ​, បើសិន​អ្នក​ចូល​មិនឃើញ​មាន​អ្វី​ប្លែកៗ​ទេនោះ គាត់​គិតថា​យើង​គ្រាន់តែ​គូរ​កង្កែប​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ហ្វូង​កង្កែប​មួយក្រុម​ឡើយ ។
សូម​តាមដាន​អត្ថបទ​ផ្សេងទៀត​ស្តីពី​ការរក​ប្រាក់​តាមរយៈ ​ ​ ​ ​ ​website ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ ។​


​ ​មធ្យោបាយ​ល្អ​ជាងគេ​បំផុត​នោះ​គឺ​ត្រូវតែ​ធ្វើ​វា​ទើប​បាន​យើង​អាច​ដឹង​ពី​វា ! ដើម្បី​បង្កើត website មួយ​អាច​និយាយបាន​ថា​វា​ពិបាក​តែ​ក៏​អាចនិយាយបាន​ថា​វា​ស្រួល​ក៏​បាន នោះ​គឺ​អាស្រ័យ​ទៅលើ​ការយល់ដឹង​ពី​វា និង​រៀន​បន្ថែម​ពី​វា បន្ទាប់ពី​យើង​បាន​សាកល្បង​ធ្វើ​វា​ទើប​បាន​យើង​ដឹងថា​យើង​អាចធ្វើ​បាន​ឬ​មិនបាន ។​
​ ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​មធ្យោបាយ (​វិធី​) មួយចំនួន​សម្រាប់​ឲ្យ​អាច​រក​ប្រាក់​បាន​ជាមួយ Adsense របស់ google ។ សូម​ព្យាយាម​អាន​ឲ្យ​យល់​ពី​ន័យ​និង​ការណែនាំ​ផ្សេងៗ នោះ​លោក​អ្នកនាង​ពិតជា​អាច​សម្រេចបាន​នូវ​គោលបំណង​នេះ​ជា​ពុំខាន​ឡើយ ។​
​ ​និយាយ​ដោយ​ខ្លី និង​ងាយ​យល់ "adsense" គឺជា​វិធី​រកប្រាក់​ងាយស្រួល​បំផុត​យើង​ចង់​រក​តិច​បាន​តិច យើង​ចង់​រក​ច្រើន​បាន​ច្រើន​គ្មាន​ការកំណត់ គ្មាន​ព្រំដែន​អ្វី​ទាំងអស់ ។​
​ ​Adsense ត្រូវបាន​បង្កើតឡើង​ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ទូទាំង​ពិភពលោក​អាច​រក​ ប្រាក់​បាន​ដោយ​ពុំ​ចាំបាច់​ចេញពី​ក្នុង​បន្ទប់​ក៏​បាន​ដែរ ។ បន្ទាប់ពី​យើង​បាន​បង្កើត website រួចហើយ បានដាក់ adsense រួចហើយ យើង​នឹង​បង្កើតឲ្យមាន Traffic ចូល​មក​កាន់ website របស់​យើង បន្ទាប់មក website យើង​ចាប់ផ្តើម​ទទួលបាន​ប្រាក់ អាចនិយាយបាន​ថា 10, 100, 1000, 10000 តិច​ឬ​ច្រើន​ជាង​នេះ​គ្មាន​អ្នកណា​អាច​ស្មាន​បានឡើយ នោះ​អាស្រ័យទៅលើ​គំនិត​ដែល​យើង​បាន​បង្កើត​វា​ឡើង ។​
​ ​ទោះបីជា​ដូច្នេះ​ក្តី​, មាន​អ្នក​បង្កើត website ខ្លះ​មាន​ចិត្ត​លោភលន់​ខ្លាំង​ចង់បាន​ឲ្យ website ខ្លួន​ប្រមូលបាន​លុយ​ឆាប់រហ័ស ក៏​មាន​អ្នកខ្លះ​ចង់​បាន​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ភ្លាមៗ​ដោយ​មិន​បាន​គិត​ដល់​បញ្ហា​ចំបង​មួយ​ចំនួន​ដែល​នៅ​ចំពោះ​មុខ​របស់​គេ តែ​គេ​នៅតែ​អាច​ធ្វើបាន និង​រក​បាន​តាម​ចំនួន​ដែល​គេ​ចង់បាន​, Adsense ពិតជា​អាចឲ្យ​គេ​ធ្វើ​បាន និង​រក​បាន​តាម​សេចក្តីប្រាថ្នា​របស់​គេ ។​
​ ​អ្នក​ដែល​អាច​រក​ប្រាក់​បាន​ច្រើន​ជាមួយ adsense គឺ​គេ​បាន​ធ្វើ​រឿង​ដូចខាងក្រោម :
​ ​១- គេ​បាន​ដាក់ adsense ទៅក្នុង website ដែលមាន traffic ច្រើន​រួចជាស្រេច មិនមែន​ដាក់​ពេល​ចាប់​ផ្តើមដំបូង​នោះឡើយ ។​
​ ​២- គេ​បាន​បង្កើត website ល្អៗ​មួយចំនួន​ធំ​ហើយ Link website ទាំងអស់​នោះ​ចូល​គ្នា គេ​សន្មត់​ថា website និ​មួយៗ​ត្រូវ​តែ​អាច​រក​ប្រាក់​ឲ្យគេបាន​យ៉ាងហោចណាស់ 500 ទៅ 1000 ដុល្លារ​ក្នុង​មួយខែ ។ ឧបមា​ថា​យើង​បាន​បង្កើត website ចំនួន 50 ក្នុង​រយៈពេល​ចំនួន​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ គេ​អាច​នឹង​រក​ប្រាក់​បាន​ចំនួន​ប្រហែល 50,000 ដុល្លារ​ក្នុង​១​ខែ​បាន​យ៉ាង​ងាយ​បំផុត បើ​យើង​គិត​សរុប​ក្នុង​១​ឆ្នាំ យើង​អាច​រក​បាន​រហូត 600,000 ដុល្លារ​ឯណោះ ។ យើង​ឃើញ​ហើយ​ថា​បើ​អាចបង្កើត​ចង្កោម​នៃ website ដែល Link ទៅ​រក​គ្នា​ទៅវិញទៅមក​នោះ​យើង​ពិតជា​អាច​បង្កើត​ចំនួន​ទឹកប្រាក់​រកបាន​ប្រសើរ​ជាង​បង្កើត website ហើយ ប៉ុន្តែ​មិន​បាន Link ចូលគ្នា នេះ​គឺជា​គន្លឹះ​សំខាន់​តែមួយគត់​ដើម្បី​បង្កើត​ចំនួន click ក៏ដូចជា​បង្វិល​អ្នក​ចូល website យើង​ឲ្យ​បន្ត click ចូល website យើង​មួយ​ហើយ​មួយទៀត​ជា​បន្តបន្ទាប់​គ្នា យើង​ត្រូវ​រក​វិធី​ធ្វើ​បែប​នេះ​ឲ្យបាន ហើយ​នេះ​គឺជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​រក​ប្រាក់​តាម Adsense ។
​ ​បើសិនជា​យើង​អាចបង្កើត website ចំនួន 50 ទៅ 100 ហើយ​រក​វិធី Link website ទាំងនោះ​ចូល​គ្នា​ឲ្យ​ដូចជា​សំបុក​ពីងពាង​បាន ឱកាស​ដែល​យើង​រក​ប្រាក់​បាន​គឺ​មាន​ច្រើន​ណាស់​, ម្យ៉ាងវិញទៀត website របស់​យើង​គួរ​ឲ្យ​ស៊ីគ្នា​ទៅ​និង adsense ដែល​ត្រូវបាន​ដាក់​ដោយ google នោះ​ផង ។​
​ ​សម្រាប់​យើង​ដែលជា​អ្នក​ទើប​ចាប់ផ្តើម​ធ្វើ​នា​គ្រា​ដំបូង​បែប​នេះ​គួរតែ​ចាប់ផ្តើម​បង្កើត​ពី​ដើមទី​ទៅ​ដែរ នេះ​គឺជា �​ច្បាប់​ធម្មជាតិ​� ពីព្រោះ​យើង​បាន​រៀន​ពីអ្វីៗ​ទាំងអស់​ពីដំបូង​ទី​ទៅ នៅពេល​យើង​យល់​ពី​វា​ច្រើន​ហើយ​នោះ​វា​ជា​ប្រការ​ងាយស្រួល​សម្រាប់​យើង​ដើម្បី​បង្កើត website អាច​ឲ្យ​រក​ប្រាក់​បាន​ច្រើន​ថែម​ទៀត​នៅពេល​បន្តបន្ទាប់​មក ។​
​ ​ត្រូវធ្វើ​កិច្ចការ​នេះ​ដោយ​សន្សឹមៗ​កុំ​បង្ខំ​ចង់មានចង់បាន​លឿន​ពេក យើង​មិន​អាច​ធ្វើ​យប់​នេះ ហើយ​ថ្ងៃស្អែក​ឡើង​ក្លាយជា​អ្នកមាន​បាន​ភ្លាម​នោះ​ឡើយ គឺ​ត្រូវតែ​ធ្វើតាម​សម្រួល​កុំ​លោភលន់​ខ្លាំង​នាគ្រា​ដំបូង តែ​គួរ​ព្យាយាម​ស្វែង​យល់​ឲ្យបាន​ច្រើន​ឡើង​ថែម​ទៀត​ព្រមទាំង​ព្យាយាម​ ស្វែងរក​ពិសោធន៍​ពី​អ្នក​ដទៃ​មក​បន្ថែម​ចំពោះ​អ្វី​ដែល​យើង​ខ្វះ ។​
​ ​* តើ​យើង​អាច​ផ្តើម​ដោយ​របៀប​ណា ?
​ ​ដូច​បាន​និយាយ​ពីលើ​រួចហើយ ជា​បឋម​គឺ​ត្រូវបង្កើត website ជាមុនសិន ទី​ពីរ​គឺ​ត្រូវ​រក​វិធី​បង្កើត traffic ចូល​មក​កាន់ website យើង​គឺ​មានតែ​ប៉ុណ្ណឹង​គ្មាន​អ្វី​លើស​នេះ​ឡើយ ហើយ​ដេក​រង់ចាំ​ទទួល​លុយ​គឺជា​ការ​ស្រេច ទោះបី​យើង​សម្ងំ​តែ​ក្នុង​បន្ទប់​មិន​ចេញ​ក្រៅ​សោះ​ក៏​គ្មាន​អ្នកណា​បង្ខំ យើង​រក​ប្រាក់​បាន​ប៉ុន្មាន​ក៏​គ្មាន​អ្នកណា​ដឹង ។ ត្រូវ​យល់​ថា​ពេល​យើង​បង្កើត website រួចហើយ យើង​បាន​ដាក់ adsense អ្នក​ចូល​មក website យើង (​អ្នកណា​ម្នាក់​មិន​មែន​ទាំង​អស់​ឡើយ​) គេ​ចុច​ទៅលើ ads នោះ នោះ​យើង​បាន​ទទួល​ប្រាក់​ភ្លាម តែ​បើ​គ្មាន​អ្នកណា​ចុច​ទេ​ទោះបី​មាន​អ្នក​ចូល website យើង​ក៏​ពិតមែនតែ​គ្មាន​ចុច​ទៅលើ ads ក៏​យើង​ពុំ​បាន​ទទួល​មួយ​សេន​ណា​ពី google ដែរ ។​
​ ​ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ខ្លះ​ពី​របៀប​នៃ​ការធ្វើឲ្យ​មាន​មនុស្ស​ចូល​មក website យើង​ហើយ​អាច​ចុច​ទៅលើ "ads" ។​
​ ​១- យើង​ត្រូវ​សម្រេចចិត្ត​ថា​តើ website របស់​យើង​នឹង​ជ្រើសរើស​យក​ប្រធានបទ​អ្វី​មក​និយាយ ?
​ ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា adsense អាច​មាន​ប្រសិទ្ធភាព (​រកប្រាក់​) ទៅបាន​លុះត្រា​ណា website របស់​យើង​គឺជា website ដែល​ផ្តល់​ព័ត៌មាន ដំណឹង ...​៘ តួយ៉ាង​ដូចជា​អត្ថបទ​នេះ​ជាដើម បើសិន​ជា​ត្រូវ​បាន​ធ្វើ​ជា​ភាសា​អង់គ្លេស​ហើយ​យក adsense មក​ដាក់​នោះ​ពិតជា​មាន​មនុស្ស​ច្រើនណាស់​ចុច​លើ adsense ដើម្បី​ស្វែងរក​បន្ត​នូវ​អ្វី​ដែល​គេ​ចង់ដឹង ឯ​ចំណែក adsense ដែល google បញ្ជូន​យកមក​ដាក់​លើ website យើង​វិញ​គឺ​ច្បាស់​ជា adsense ដែល​និយាយ​ដល់​អ្វី​ទាក់ទង adsense ដែរ​ជា​ពុំខាន​ឡើយ ។​
​ ​បើ​យើង​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ត្រូវ​និយាយ​ពី​អ្វី​មួយ ពន្យល់​អ្វីមួយ​ដែល​ជា​ការ​ចង់ដឹង​របស់​អ្នកដទៃ ទោះ​ជា​អ្វី​ក៏​ដោយ​ឲ្យតែ​យើង​អាច​យក​មក​បកស្រាយ​ពន្យល់​គេ​បាន​នោះ​គឺ​សុទ្ធសឹង​អាច​រក​ប្រាក់​បាន​ទាំងអស់ ហើយ​សូម​កុំ​បារម្ភ​ថា​គ្មាន adsense ត្រូវ​ជាមួយ content របស់​យើង​ឲ្យសោះ មិនបាច់​បារម្ភ​ទេពី​រឿងនេះ ។​
​ ​បើ​យើង​និយាយ​ពី​ការប្រើប្រាស់​រថយន្ត​នោះ google និង​បញ្ជូន ads ស្តី​ពី​អ្វី​ដែល​ទាក់ទង​ដល់​រថយន្ត​មក​ដាក់​លើ website យើង​ជា​មិនខានឡើយ ។​
​ ​វិធី​ដែល​ងាយស្រួល​ជាង​គេ​គឺ​ជ្រើសរើស​យក​ប្រធានបទ​ណាមួយ​ដែល​យើង​ដឹង​ច្រើនជាងគេ​មក​ដាក់​ប្រសើរ​ជាង​យក​ប្រធានបទ​ដែល​យើង​មិនដឹង មិនចេះ​មក​សរសេរ​ដាក់ វា​នឹង​មាន​ការលំបាក​ច្រើន​សំរាប់​យើង​ក្នុងការ​សរសេរ​នោះ​ជាពុំខាន ។ បើ​ធ្វើ adsense ឲ្យបាន​ហ្មត់ចត់ តើ​អាច​ឲ្យ​យើង​ធ្វើ​មាន​ធ្វើបាន​ទេ ? គឺ​ប្រាកដ​ណាស់ 10% គឺ​ពិតជា​បាន ។​
​ដំបូង​គេ​បង្អស់​កុំ​ទាន់​សង្ឃឹមថា website ទី​មួយ​ដែល​យើង​បាន​បង្កើត​អាច​ឲ្យ​យើង​ក្លាយទៅជា​អ្នកមាន​បាន​ភ្លាមៗ​ឲ្យសោះ​គឺ​នៅ​ឡើយ​ទេ យ៉ាងហោចណាស់​ក៏​យើង​ត្រូវមាន website មួយចំនួនធំ​ដែរ​មុន​ពេល​យើង​សម្រេច​គោលដៅ​នេះ​បាន ។​
​ ​សម្រាប់ website ដំបូង​នេះ​វា​បាន​ត្រឹមតែ​ជា​គ្រូ ជា​អ្នក​បង្ហាញផ្លូវ ជា​មេរៀន ជា​ពន្លឺ​សម្រាប់ website បន្តបន្ទាប់​ទៀត​ប៉ុណ្ណោះ ។ លុយ​វា​អាច​នឹង​មក​នៅ​ពេល​ដែល​យើង​មាន​ពិសោធន៍ និង​យល់បាន​ស៊ីជម្រៅ​ពី​វា ដូច្នេះ​វា​ត្រូវការ​ពេល​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ ឬ​លើស​ពីនេះ​មុនពេល​ដែល​លុយ​ចាប់ផ្តើម​ហូរ​ចូលមក​ក្នុង​ដៃ​យើង ។​
​ ​២- យើង​ចាំបាច់​ត្រូវមាន​សមត្ថភាព​បង្កើត website :
​ ​សូម​កុំ​ទិញ website ដែល​គេ​បង្កើត​រួច​ហើយ​ពីព្រោះ​វា​ត្រូវ​បាន​គេ​លក់​ឲ្យទៅ​មនុស្ស​ជាច្រើន​នាក់ មួយទៀត​នោះ​គឺ website នេះ​វា​ដូចគ្នា​ទាំងអស់ (Clone) ជាមួយ website ដដែល​នេះ ដែល​ត្រូវ​បាន​លក់​ឲ្យទៅ​អ្នកដទៃ​ទៀត ។ google ដឹង​ពី​បញ្ហា​នេះ​លឿន​ជាង​យើង​ទៅ​ទៀត ហើយ​អាច​បញ្ឈប់ website នេះ​មិនឲ្យ​ទទួល​បាន​អ្វីៗ​ទាំងអស់​ក្រៅពី​នោះ​អាច​ត្រូវ Ban (​បញ្ឈប់​) ពី​ការទទួលបាន adsense ទៀត​ផង​ក៏​មាន ។​
​ ​website មួយ​ដែល​គ្មាន adsense គឺ​មិន​អាច​រស់​បាន​ឡើយ​ពីព្រោះ​គ្មាន​ចំណូល​សម្រាប់​ទប់ទល់​ការចំណាយ ។​
​ ​�​ដាច់ខាត​មិន​ត្រូវ​ទិញ website ដែល​គេ​ដាក់​លក់​ជា​សារ​ធា​រណៈ​ឡើយ​� (​គេ​អាច​លក់ website នោះ​ឲ្យ​មនុស្ស​ច្រើន​គ្នា​ណាស់​)
​ ​សម្រាប់​យើង​ទាំងអស់គ្នា ការបង្កើត website គឺ​ដើម្បី​ស្ល​ចំនួន Traffic ឲ្យទៅ​ជា​លុយ​សម្រាប់​ចាយ​ចិញ្ចឹមជីវិត ។​
​ ​បើសិនជា​យើង​មិន​រៀន​បង្កើត website ដោយ​ខ្លួនឯង​ទេ​នោះ​យើង​និង​ជួប​ការលំបាក​ច្រើន​ជា​ពុំខាន​ឡើយ មិន​គួរឲ្យ​មាន​ករណី មាន​ទូក​ហើយ​ជួល​គេ​ចែវ​នោះទេ លើកលែង​តែ​អ្វី​ដែល​យើង​ធ្វើ​នោះ​គឺជា website ធំ​ត្រូវការ​បុគ្គលិក​បន្ថែម ។​


free counters

Facebook Badge